កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ថាស្មើ Spurs ដោយសារ Man Utd ខ្វះការគ្រប់គ្រងការប្រកួត
28, Apr 2023 , 4:59 pm        
រូបភាព
ក្លិប Manchester United បានអនុញ្ញាតឱ្យខ្លួនឯងបាត់ការគ្រប់គ្រងលើការប្រកួត នៃជំនួបក្របខណ្ឌ Premier League ទល់ក្លិប Tottenham Hotspur ដែលបញ្ចប់លទ្ធផលការប្រកួតទៅត្រឹមលទ្ធផលស្មើ ២-២។ នេះជាការយល់ឃើញរបស់ Christian Eriksen ក្រុម Man Utd បន្ទាប់ពីបញ្ចប់ការប្រកួតថ្ងៃទី២៧ ខែមេសា។



ការប្រកួតដ៏ជក់ចិត្ត ក្រុម Man United រកបានគ្រាប់បាល់នាំមុខមុនដល់ទៅ២គ្រាប់ ដោយកីឡាករ Jadon Sancho និង Marcus Rashford នៅវគ្គទី១។
 
ព្រោះតែភាពរអាក់រអួលនៃទម្រង់លេង និងខ្វះខាតការគ្រប់គ្រងលើគូប្រកួតរបស់ក្រុមបិសាចក្រហម បានផ្តល់ឱកាសដល់កីឡាករ Pedro Porro និង Son Heung-Min អាចស្វែករកគ្រាប់បាល់ ២គ្រាប់មកវិញ ជួយសង្គ្រោះ ​​​Spurs គេចផុតពីការបាត់បង់ពិន្ទុ ក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន Ryan Mason សម្រាប់ការប្រកួតដំបូង។
 
និយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត Eriksen បាននិយាយចំៗពីទម្រង់លេងក្រុមហាក់មានភាពធ្វេសប្រហែសច្រើន ទើបតែងរបូតគ្រាប់បាល់នៅក្នុងការប្រកួត។
 
«ខ្ញុំគិតថាយើងបានបន្ថយនៅថាមពលរបស់យើង ដែលនេះជាបញ្ហា ខ្ញុំគិតថាវាបានកើតឡើងនៅការប្រកួតកន្លងទៅរួចមកហើយ នៅពេលដែលយើងគ្រប់គ្រងការប្រកួតបានហើយ មានទម្រង់ល្អហើយ ប៉ុន្តែយើងមិនបន្តធ្វើវាបន្ថែមទៀត។ យើងបានបាត់បងថាមពលបន្តិច បាត់ការគ្រប់គ្រង ហើយពួកគេមានភាពជឿជាក់​ ហើយធ្វើឱ្យលទ្ធផលប្រែប្រួល ដំបូងដូចជាធម្មតា នៅពេលយើងនាំមុខ ២-០ ប៉ុន្តែអ្វីគ្រង់យ៉ាងប្រែប្រួលលឿនណាស់។»។ នេះជាអ្វីដែល Eriksen បាននិយាយ។
 
លទ្ធផលស្មើបានធ្វើឱ្យ Man United តាមពីក្រោមក្រុមលេខ ៣ Newcastle United ចំនួន២ពិន្ទុ ប៉ុន្តែសល់ក្នុងដៃ១ប្រកួត។ Man United ឈរលេខ ៤ នាំមុខពិន្ទុក្រុម Spurs ដែលឈរលេខ ៥ ចំនួន ៦ពិន្ទុ និងក្រោយប្រកួត២លើកថែមទៀត៕
 
 

Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com