អន្តរជាតិ
ពាក់ព័ន្ធជំនួយអាវុធទៅអ៊ុយក្រែន មេដឹកនាំកូរ៉េខាងត្បូងកំពុងពិចារណាពីជម្រើសរបស់ខ្លួនជាច្រើន
29, Apr 2023 , 2:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូ_ន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូ_ន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី ២៨ ខែមេសា បានអះអាងថា វាពិតជាសំខាន់ណាស់ ដើម្បីធានាមិនឱ្យការឈ្លានពានរបស់រុស្ស៊ីទទួលបានជោគជ័យ ហើយក្រុងសេអ៊ូល កំពុងពិចារណាពីជម្រើសរបស់ខ្លួន ពាក់ព័ន្ធនឹងជំនួយអាវុធទៅអ៊ុយក្រែន។

 
ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាម៉េរិកថ្ងៃទី៥ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងសុន្ទរកថានៅសាលា Kennedy School របស់សកលវិទ្យាល័យ Harvard ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយថែមចាត់ទុកសកម្មភាពរបស់រុស្ស៊ីជាការបំពានច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន។ 
 
«យើងគួរតែបង្ហាញថា ការប៉ុនប៉ងនឹងមិនអាចទទួលបានជោគជ័យ និងរារាំងការប៉នប៉ង ដែលអាចត្រូវបានធ្វើឡើងនៅពេលអនាគត»។ មេដឹកនាំកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៨ ខែមេសា។ បន្ថែមពីនេះ លោក យូន ក៏ត្រូវបានសួរជាថ្មីពាក់ព័ន្ធនឹងជំនួយអាវុធទៅអ៊ុយក្រែនផង។ 
 
ជាការឆ្លើយតប ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា រដ្ឋាភិបាលក្រុងសេអ៊ូល កំពុងពិនិត្យមើលពីស្ថានភាព ដែលនឹងកំពុងបន្តនៅតំបន់ប្រយុទ្ធក្នុងអ៊ុយក្រែន ហើយនឹងចាត់វិធានការដោយផ្អែកទៅលើច្បាប់ និងបទដ្ឋានអន្តរជាតិ។ លោកយូន បានបន្តថា កូរ៉េខាងត្បូង កំពុងពិចារណាពីជម្រើសផ្សេងៗ ពាក់ព័ន្ធនឹងជំនួយអាវុធ។ 
 
កន្លងមក រុស្ស៊ីបានព្រមានថា ប្រសិនបើក្រុងសេអ៊ូលហ៊ានផ្តល់អាវុធឱ្យក្រុងកៀវ និងខ្លួនបញ្ជូនអាវុធឱ្យក្រុងព្យុងយ៉ាងជំនួសវិញ៕
 

Tag:
 អ៊ុយក្រែន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com