ជាតិ
ទេសចរនៅក្រុងព្រះសីហនុ និយមដើរពេលយប់ជាងពេលថ្ងៃ
29, Apr 2023 , 8:59 pm        
រូបភាព
ព្រះសីហនុ៖ សកម្មភាពទេសចរណ៍ នៅក្រុងព្រះសីហនុនាពេលយប់ ហាក់មមាញឹកជាងពេលថ្ងៃ។ ក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍នៅកោះក្របី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  បានលើកឡើងថា ចរាចរណ៍នៅខេត្តព្រះសីហនុ មានការកកស្ទះនៅពេលយប់ខុសពីខេត្តដទៃ ព្រោះទេសចរចូលចិត្តចេញដើរនៅពេលយប់។ 

សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖



លោក គួច ចំរើន អះអាងដូច្នេះ៖ «ទេសចរនៅព្រះសីហនុនេះ ការកកស្ទះចរាចរណ៍មានពេលយប់ នៅកន្លែងផ្សេងៗពេលថ្ងៃឡើងជាម៉ោងកកស្ទះ ប៉ុន្តែខេត្តព្រះសីហនុគឺខុសគេ ដោយសារតែចរិតរបស់អ្នកទេសចរ។ នេះយើងមិនអាចបង្ខំគេបានព្រោះវាជាសេរីភាព ព្រោះស្រុកយើងសេរីពេញទីហើយ មិនមានបម្រាបគោលចរទេ អ៊ីចឹងគាត់ចង់ដើរពេលណាក៏បាន»។ ដើម្បីគាំទ្រភាពនិយមដើរពេលយប់របស់អ្នកក្រុងព្រះសីហុ  លោក គួច ចំរើន ក៏បានរៀបចំសេវាសន្តិសុខពេលយប់ឱ្យបានល្អ ក្នុងការការពារសុវត្ថិភាពរបស់ភ្ញៀវទេសចរ។ 
 
សូមជម្រាបថា នៅថ្ងៃទី ២៥-២៧ ឧសភា ក្លិបអ្នកកាសែកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង៣០នាក់ ធ្វើដំណើរទស្សនកិច្ចសារព័ត៌មាន នៅខេត្តព្រះសីហនុ ដែលគាំទ្រដោយ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ 
 

Tag:
 ទេសចរពេលយប់
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com