ជាតិ
រមណីយដ្ឋានបាតសមុទ្រ ជាគោលដៅទាក់ទាញទេសចរនៅខេត្តព្រះសីហនុ
30, Apr 2023 , 8:09 pm        
រូបភាព
ព្រះសីហនុ៖ ខេត្តព្រះសីហនុ អំណោយផលទៅដោយជីវចម្រុះក្នុងបាតសមុទ្រជាច្រើន ដែលកំពុងទាក់ទាញទេសចរ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ  បានឱ្យដឹងថា ខេត្តព្រះសីហនុ មានរហូតដល់៣២កោះ ហើយតាមបណ្ដាកោះភាគច្រើនមានរមណីយដ្ឋានបាតសមុទ្រដែលសម្បូរដោយជីវចម្រុះជាច្រើន។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តព្រះសីហនុ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា​ គាំទ្រដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទេសចរណ៍បែបមុជទឹកមើលផ្កាថ្ម កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ តែរដ្ឋបាលខេត្ត ត្រូវសិក្សាស្រាវជា្រវបន្ថែម លើតំបន់ដែលទេសចរអាចមុជទឹកមើលផ្កាថ្មបាន និងវិធីរក្សាសុវត្ថិភាពដល់ទេសចរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

Tag:
 ទេសចរណ៍បាតសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com