ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
យល់ដឹង​អំពី​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាវ​
01, May 2023 , 10:59 pm        
រូបភាព
ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាវ​គឺជា​ពាក្យ​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ ការ​រលាក​ដែល​ធ្វើ​អោយ​ប្រែប្រួល​ដល់​ស្រទាប់​ខាងក្នុង​របស់​ក្រពះ​។ ជា​ទូទៅ ការ​រលាក​អាច​ប៉ះពាល់​ទៅ​លើ​ក្រពះ​ទាំងមូល ឬ​ផ្នែក​ណាមួយ​របស់​ក្រពះ​។ ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាវ​អាច​ត្រូវ​បាន​គេ​ចែក​ជា​២​គឺ ការ​ឡើង​ក្រហម (erosive) និង​ការ​មិន​ឡើង​ក្រហម (non erosive) ។

 
ជា​ទូទៅ ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រាវ​នេះ​អាច​ស្តែង​ចេញ​ជា​ការ​ឈឺ​នៅ​ចុងដង្ហើម​។ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល​នេះ​រួម​មាន ការ​ចង្អោរ​, ក្អួត​, អត់​ចង់​ញ៉ាំ​អាហារ​, ហើមពោះ និង​ភើ​ជាដើម​។
 
តើ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល​បណ្តាល​មក​ពី​មូលហេតុ​អ្វី?
មាន​មូលហេតុ​ជា​ច្រើន​ដែល​អាច​បង្ក​អោយទៅ​ជា​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល​។ មូលហេតុ​ទាំងនោះ​រួម​មានៈ
 
ថ្នាំៈ ថ្នាំ​មួយ​ចំនួន​អាច​បង្ក​អោយទៅ​ជា​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល​ដែល​មាន​ដូច​ជា ជំងឺ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មាន​ជា​ស្តេ​រ៉ូ​អ៊ី​ត (NSAIDs) ដូច​ជា ថ្នាំ​អាស្ពីរីន​, អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន​ជាដើម
ស្រាៈ ស្រា​ក៏​អាច​ធ្វើ​អោយ​កើត​មាន​ជំងឺ​រលាក​ក្រពះ​ស្រួច​ស្រា​ដែរ ដូច​ជា whisky, vodka និង​gin
មេរោគ H. pylori៖ មូលហេតុ​ដែល​គេ​ជួប​ញឹកញាប់​បំផុត​នៃ​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាល គឺ​បង្ក​ឡើង​ដោយ​ពពួក​មេរោគ H. pylori​។ មេរោគ​ដទៃ​ទៀត​ក៏​អាច​បង្ក​អោយ​មាន​ជំងឺ​នេះ​ផង​ដែរ​ដូច​ជា H heilmanii, streptococci, staphylococci, Proteus species, Clostridium species, E coli និង​មេរោគ​របេង​ជាដើម
 
– មេរោគ​វីរុស ដូច​ជា CMV
– មេរោគ​ផ្សិត
– មេរោគ​ប៉ារ៉ាស៊ីត
– បញ្ហា​ស្ត្រេ​ស
– អា​ឡែ​ស៊ី និង​ពុល​ចំណីអាហារ
– ទឹកប្រមាត់​ដែល​ចាល់​ពី​ពោះវៀនតូច​ចូល​ទៅ​ក្នុង​ក្រពះ​ក៏​អាច​បង្ក​អោយទៅ​ជា​រលាក​ក្រពះ​ផង​ដែរ
– ការ​ស្ទះ​សរសៃឈាម​ដែល​នាំ​អោយ​មានការ​ថយ​ចុះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ក្រពះ​ក៏​អាច​ធ្វើ​អោយរ​លាក​ក្រពះ​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com