ជាតិ
«សៀវភៅមួយ សហគមន៍មួយ» នឹង​ជំរុញ​ការ​អានរយៈពេល​វែង
02, May 2023 , 7:59 am        
រូបភាព
ការ​រៀបចំ​សៀវភៅ នៅក្នុង​បណ្ណាល័យបញ្ញវន្ត
ការ​រៀបចំ​សៀវភៅ នៅក្នុង​បណ្ណាល័យបញ្ញវន្ត
ភ្នំពេញ៖ “សៀវភៅមួយ សហគមន៍មួយ” គឺ​ជា​យុទ្ធនាការ​ជំរុញ​ការ​អាន​ នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​ ទៅ​ដល់​យុវជន​ កុមារ និង​សាធារណជន​​។ យុទ្ធនាការ​អាន​ បាន​​បង្ក​ឱ្យ​មាន​ការ​បង្កើត​បណ្ណាល័យ នៅ​តាម​តំបន់​ដែល​យុទ្ធនាការ​បាន​ទៅ​ដល់​ ហើយ​នោះ​គឺ​ជា​កត្តា ​ជំរុញ​ការ​អាន​រយៈ​ពេល​វែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 
 
លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យ​បញ្ញវន្ត​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ​ថា​ ការ​បង្កើត​បណ្ណាល័យ​ នៅ​តាម​តំបន់​នីមួយ​ៗ ទោះ​ធំ​ក្ដី​តូ​ច​ក្ដី ទោះ​ចល័ត​ឬ​អចិន្ត្រៃយ៍​​ក្ដី​ នឹង​ជា​ផ្នែក​ដ៏​សំខាន់​ ក្នុង​ការ​ជំរុញ​ការ​អាន​រយៈ​ពេល​វែង​។ ឆ្លង​កាត់​ការ​ធ្វើ​យុទ្ធនាការ​ ក្នុង​ខេត្ត​កំពង់​​ស្ពឺ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​កន្លង​ទៅ ឃើញ​ថា​បើ​ទោះ​បី​ជា​​​យុទ្ធនាការ​បាន​បញ្ចប់​ហើយ​​ក្ដី​​ ប៉ុន្តែ​នៅ​តាម​បំបន់​មួយ​ចំនួន​នៃ​ខេត្ត​ទាំង​ពីរ​នេះ បាន​និង​កំពុង​រៀប​ចំ​បណ្ណាល័យ​ សម្រាប់​យុវជន​ កុមារ​ និង​សាធារណជន​ បាន​ចូល​អាន​​​​​។

ការ​រៀបចំ​សៀវភៅ នៅក្នុង​បណ្ណាល័យបញ្ញវន្ត

«ធ្វើ​បាន​២ខេត្ត​ហើយ​ យើង​មាន​ក្ដី​សង្ឃឹម​ ព្រោះ​នៅ​កំពុង​ស្ពឺ​នៅ ពួក​យើង​នៅ​​តែ​ធ្វើ​ការ​ជា​មួយ​បណ្ណាល័យ​នៅ​ទីនោះ រហូត​ដល់​ពេល​នេះ​។ យុទ្ធនាការ​បាន​នាំ​យក​​សៀវ​ភៅ ​ទៅ​ដាក់​ក្នុង​បណ្ណាល័យ​ច្រើន។ យើង​បាន​បណ្ដុះ​យុវជន​ក្នុង​ខេត្ត​ ដើម្បី​បន្ត​ជំហរ​​ជំរុញ​​យុវជន​ដទៃ​ទៀត​ ក៏​ដូច​ជា​កុមារ​ ដើម្បី​ឱ្យពួក​គេ​​ចាប់​អារម្មណ៍​ការ​អាន»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ សុខ ឡាក់។​
សហស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​រូប​នេះសង្ឃឹម​ថា​យុទ្ធនាការ«សៀវភៅមួយ សហគមន៍​មួយ» នឹង​ក្លាយ​ជា​ចលនា​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បង្កើត​បណ្ណាល័យ​​ នៅ​តាម​បណ្ណា​ខេត្ត​នា​នា​​ នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​ ដែលនេះ​​ជា​កត្តា​ជំរុញ ​ឱ្យ​មាន​ទម្លាប់​ការ​អាន​។ តាម​រយៈ​យុទ្ធនាការ​នេះ លោក​ក៏​​សង្ឃឹម​ដែរថា​យុវជ​ន​នឹង​ចាប់​ផ្ដើម​មាន​សេរី​ភាព​ផ្លូវ​ចិត្ត ក្នុង​ការ​អាន​សៀវ​ភៅ​នៅ​ទី​សាធារណៈ និង​នៅ​គ្រប់​ទី​កន្លែង​។​ 
«​នៅ​កម្ពុជា​យើង​ ប្រជា​ជន​ពុំ​ទាន់​សូវ​យល់​អំពី​ការ​អាន​ច្រើន​ទេ​។ អ្នក​ខ្លះ​ពេល​ឃើញ​យុវជន​អាន​នៅ​តាម​សួន ឬ​នៅ​ទីសាធារណៈ ពួក​គាត់​បែរ​ជា​និយាយ​ថា​ ទីនេះឬ​ទីនោះ​ ​មិន​មែន​ជា​កន្លែង​អាន​សៀវភៅ​ទេ​។ ឬ​និយាយថាយុវជន​ទាំង​នោះ​(ជោរ)ទៅវិញ​។ យើង​ចង់​ឱ្យ​យុវជន ​​មាន​សេរីភាព​អាន​​ នៅ​គ្រប់​ទី​កន្លែង។ ការ​អាន​សៀវ​ភៅ​ នឹង​ជួយ​​កាត់​បន្ថយ​ភាព​ទំនេរ​របស់​សហគមន៍​»។ 


លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត
បន្ថែម​លើ​ការ​ជំរុញ​ការ​បង្កើត​បណ្ណាល័យ​តាម​តំបន់ យុទ្ធានាការ​«សៀវ​ភៅ​មួយ សហគមន៍​មួយ​» ដែល​មាន​​កម្ម​វិធី​​ប្រកួត​ប្រជែង​ការ​អាននោះ​ បាន​​ផ្ដល់ឱកាស​​ឱ្យ​យុវ​ជន បញ្ចេញ​សមត្ថភាព​ ពាក់​ព័ន្ធនឹង​​ចំណេះ​ដឹង​អក្សរ​សាស្ត្រ​ អក្សរ​សិល្ប៍ និង​ចំណេះ​ដឹង​ទូទៅ​​ រួម​ទាំង​ទទួល​បាន​ឱកាស​ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ស​ម្រាប់​អ្នក​​ជាប់​ជយលាភី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ គឺ​វគ្គ​»ជើង​ឯក​បំបែក​ជើង​ឯក»ផង​ដែរ​​។
 
ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ លោក សុខ ឡាក់ ថា​យុទ្ធនាការ​«សៀវ​ភៅ​មួយ​ សហគមន៍​មួយ» គឺ​​ជា​កម្ម​វិធី​ថ្មី ដែល​ខេត្ត​មួយ​ចំនួនមិន​ទាន់​បាន​ដឹង​ស៊ីជម្រៅអំពី​កម្ម​វិធី​នេះ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពុំ​សូវមាន​ការ​​​ចាប់​អារម្មណ៍​ច្រើន​ ពីអាជ្ញាធរ​មូល​ដ្ឋាន​ និង​អ្នក​ពាក់​ព័ន្ធ​នានា​។ ប៉ុន្តែ​លោក​​ សង្កេត​ឃើញ​ថា ​យុ​វជន​នៅ​​តាម​ខេត្ត​ផ្សេង​ៗ ​ពួកគេ​ទន្ទឹង​​រង់​ចាំ​យុទ្ធនាការ​នេះ​ ទៅ​ដល់​ខេត្ត​របស់​ពួ​ក​គេ​។ 

សៀវភៅនៅក្នុងបណ្ណាល័យបញ្ញវន្ត

លោក​ សុខ ឡាក់​ អះអាង​៖«គម្រោង “សៀវភៅមួយ សហគមន៍​មួយ” គឺ​ជា​គម្រោង​​រយៈ​ពេល​​វែង របស់​បណ្ណាល័យ​បញ្ញវន្ត។ យើង​ប្រឈម​ខ្លាំង​ ចំពោះ​​ការ​រក​ដៃ​គូសហការ​​ តាម​សហគមន៍​នានា។ យុទ្ធនារការ​របស់​យើង គឺ​​ចង់​ឱ្យ​យុវជន​បណ្ដុះ​បណ្ដាល​យុវជន​ដទៃ​ទៀត​ ឱ្យ​ចាប់​អារម្មណ៍​ការ​អាន​»។
លោក សុខ​ ឡាក់​ សំណូមពរដល់​​អាជ្ញាធរ​មូល​ដ្ឋាន និង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ នៅ​គ្រប់​តំបន់​និង​ភូមិ​សាស្ត្រ ជួយ​​គាំទ្រ​យុទ្ធនាការ​​ “សៀវភៅមួយ សហគមន៍​មួយ”​ ដើម្បី​រៀប​ចំ​យុទ្ធនាការ​ឱ្យ​បាន​រលូន ​និង​ជោគជ័យ៕ 
 

Tag:
 អំណាន​
  អប់រំ
  សិក្សា​
  សៀវភៅ​
  សៀវភៅមួយសហគមន៍មួយ​
© រក្សាសិទ្ធិដោយ thmeythmey.com