ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះក្នុងការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ 
×![]()
អនាម័យមាត់ធ្មេញគឺជារឿងដ៏សំខាន់មួយ សម្រាប់បុគ្គលរាល់រូប ព្រោះថាយើងម្នាក់សុទ្ធតែត្រូវការ នូវការប្រាស្រ័យទាក់ទងមួយដ៏ល្អ។
ម្យ៉ាងវិញទៀត ប្រសិនបើសុខភាពមាត់ធ្មេញរបស់អ្នកមិនល្អ នោះអ្នកនឹងប្រឈមនូវបញ្ហាមួយចំនួន ដូចជាអារម្មណ៍មួម៉ៅ, ឈឺចាប់, ខាតពេលវេលា និងចំណាយថវិកាជាច្រើនក្នុងការទៅជួបនឹងទន្តពេទ្យជាដើម។ ដើម្បីបង្ការនូវបញ្ហាទាំងនេះ ការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ គឺជារឿងដ៏ល្អមួយ ដែលអ្នកអាចធ្វើបាន។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ក្នុងការបង្ការអាការឈឺធ្មេញ ៖
– កាត់បន្ថយអាហារប្រភេទម្សៅ និងមានស្ករច្រើន។
– ចៀសវាងទទួលទានអាហារប្រភេទស្អិតជាប់ធ្មេញ និងមិនត្រូវបៀមស្ករគ្រាប់ញឹកញាប់ពេកឡើយ។
– មិនត្រូវទទួលទានទឹកក្រូចកំប៉ុងញឹកញាប់ពេកទេ ព្រោះវាសម្បូរទៅដោយជាតិស្ករ តែគួរងាកមកទទួលទានទឹកធម្មតាជំនួសវិញ។
– ត្រូវទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើនក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាមានប្រយោជន៍ដល់រាងកាយបានច្រើន។
– ដុសធ្មេញមួយថ្ងៃយ៉ាងតិចឲ្យបាន២ដង គឺព្រឹក និងយប់មុនចូលគេង។
– បើសិនជាអាចអ្នកគួរតែទៅឲ្យគ្រូពេទ្យធ្មេញ ពិនិត្យ និងសម្អាតក្នុងមួយឆ្នាំឲ្យបាន២ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com