ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ លុយដែលអ្នកដឹកឈើ ឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាសំណងខូចឡាន លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រូបពី ហ្វេសប៊ុក លោក អេង ហ៊ី
× ភ្នំពេញ៖ លោក អេង ហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បកស្រាយថា ការរឹបអូសយយគោយន្ត និងឈើ ពីផ្ទះពលរដ្ឋម្នាក់នៅខេត្តកំពង់ធំគឺអនុវត្តតាមច្បាប់។ ចំណែក លុយអ្នកដឹកឈើ ឱ្យជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាថ្លៃខូចខាតឡាន ដែលអ្នកដឹកឈើនោះបើកប៉ះឡានមន្ត្រីបង្ក្រាបបទល្មើស។
លោក អេង ហ៊ី ចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាកម្លាំងកងរាជអាវុធហត្ថកំពងធំ មានលោក មាស យ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ណុប ពុត្ថាមុខងារជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពួកគេប្រទះឃើញគោយន្តកន្ត្រៃដឹកឈើ៤គ្រឿងកាលពីយប់ថ្ងៃទី២៩មេសា ហើយកងកម្លាំងក៏បើកតាម។ប៉ុន្តែក្រុមដឹកឈើ បានបើគេច។
អំឡុងពេលតាមបង្ក្រាបក្រុមដឹកឈើនោះ កងកម្លាំងខាងលើបានគោយន្តមួយគ្រឿងដល់ផ្ទះហើយគោយន្តផ្សេងទៀតបានចែកផ្លូវគ្នារត់។ ប៉ុន្តែពេលឈប់មុខផ្ទះអ្នកដឹកឈើនោះ គោយន្តក៏បានប៉ះថយក្រោយប៉ះឡានកងកម្លាំងដែលដេញតាម។
យ៉ាងណា លោក អេង ហ៊ី បញ្ជា្កក់ថា ពួកគេបានព្រមព្រៀងគ្នាដោយម្ចាស់ដឹកឈើបង់៤លានរៀល។ ប្រាក់នេះ ជាសំណងការខូចខាតរថយន្ត។ ប៉ុន្តែអ្នកដឹកឈើមានការយល់ច្រឡំថា ជាការព្រមព្រៀងគ្នាបញ្ចប់រឿងគ្រប់យ៉ាងរួមទាំងករណីដឹកឈើផងដែរ។ ហេតុនេះ នៅពេលរដ្ឋបាលព្រៃឈើចុះរឹបអូស គោយន្តនិងឈើទើបពួកគេ
ដឹងពីដំណើរដើមទងច្បាស់។
លោក អេង ហ៊ី បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរពបទល្មើសត្រូវតែបង្ក្រាប»។ អ្នកនាំពាក្យរូបនេះ អ្នកដឹកឈើនោះ បានទទួលស្គាល់កំហុសដែលយល់ច្រឡំលើការសម្របសម្រួលខាងលើ ព្រោះបានបង្ហោះសារលើបណ្ដាញសង្គមធ្វើឱ្យមានការយល់ច្រឡំ៕
© រក្សាសិទ្ធិដោយ thmeythmey.com