ស៊ីហ្គេម២០២៣
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីចង់បានមេដាយមាសចំនួន ៦៩គ្រឿងពីស៊ីហ្គេមនៅកម្ពុជា
02, May 2023 , 5:39 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២ ខែឧសភា បានដាក់គោលដៅសម្រាប់អត្តពលិករបស់ខ្លួនឱ្យយកមេដាយមាសចំនួន ៦៩គ្រឿងបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ បើតាមលោក វីដូដូ ឥណ្ឌូណេស៊ី ត្រូវតែសម្រេចចំណាត់ថ្នាក់ខ្ពស់ជាងនៅវៀតណាម។

 
ឥណ្ឌូណេស៊ី នៅថ្ងៃទី២ ខែឧសភា បានរៀបចំពិធីបញ្ជូនអត្តពលិកចំនួន៥៩៩នាក់ រួមទាំងគ្រូបង្វឹក មន្រ្តី និងក្រុមគាំទ្រចំនួន២៣០នាក់មកកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្នុងកីឡាចំនួន ៣១ប្រភេទ។ 
 
ក្នុងពិធីនេះ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានដាក់គោលដៅយកមេដាយមាសចំនួន ៦៩គ្រឿងបន្ថែម ពោលគឺដូចចំនួនឥណ្ឌូណេស៊ីទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ក្នុងឆ្នាំ២០២២។ 
 
«យើងត្រូវតែសម្រេចបន្ថែមទៀត។ ខ្ញុំស្នើឱ្យអ្នកយកមេដាយមាសចំនួន ៦៩គ្រឿង ហើយអ្នកមានជម្រើសពីរ ដើម្បីសម្រេចបានចំណាត់ថ្នាក់ទទួលបានមេដាយ ពោលគឺបើមិនលេខមួយ ឬលេខពីរ»។ លោកវីដូដូ បានបញ្ជាក់បែបនេះ ក្នុងពិធីជូនដំណើរអត្តពលិក និងមន្រ្តីរបស់ខ្លួនមកកម្ពុជា នៅMerdeka Palace។ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ឥណ្ឌូណេស៊ី មានចំណាត់ថ្នាក់ទទួលបានមេដាយទី៣ ដោយនៅពីក្រោយវៀតណាម និងថៃ។ 
 
សូមបញ្ជាក់ថា កម្ពុជា នឹងរៀបចំពិធីបើកផ្លូវការការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
 

Tag:
 ឥណ្ឌូណេស៊ី
  SEA Gឥណ្ឌូណេស៊ី
  SEA Gamesames
© រក្សាសិទ្ធិដោយ thmeythmey.com