កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាឧបសគ្គស៊ីហ្គេម៖​ ក្រុមនារីបណ្តាក់​ និងឯកត្តជនបុរស​​ ឈានទៅដណ្ដើមមេដាយសំរឹទ្ធិ
04, May 2023 , 12:09 pm        
រូបភាព
ក្រុមកីឡាករ កីឡាការិនី ឧបសគ្គកម្ពុជា។
ក្រុមកីឡាករ កីឡាការិនី ឧបសគ្គកម្ពុជា។
ភ្នំពេញ៖ ក្រុមកីឡាការិនីឧបសគ្គ វិញ្ញាសាបណ្ដាក់១០០ម៉ែត្រ មាន១២ឧបសគ្គ និងកីឡាករ អុល សៅហៀង វិញ្ញាសាឯកត្តជនបុរស ១០០ម៉ែត្រ ១២ឧបសគ្គ ​ឡើងទៅដណ្ដើមមេដាយសំរឹទ្ធិ នៃកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅទីលាន OCIC ជ្រោយចង្វារ នាថ្ងៃទី៦និងទី៧ ខែឧសភា។

 
ទោះចាញ់ពីរជុំ តែក្រុមកីឡាឧបសគ្គនារីកម្ពុជា​ វិញ្ញាសាបណ្តាក់​ ១០០ម៉ែត្រ​ ១២ឧបសគ្គ​ នៅតែអាចឈានទៅវគ្គ៤ក្រុម​ចុងក្រោយ ដោយត្រូវប្រជែងមេដាយសំរឹទ្ធិ​ ជាមួយម៉ាឡេស៊ី​ នៅថ្ងៃទី៧​ ខែឧសភា។ ក្រុមនារីកម្ពុជាបានទៅដណ្ដើមមេដាយសំរឹទ្ធិនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងវគ្គជម្រុះ ចំណោម៤ប្រទេសចូលរួម រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ក្រុមបណ្ដាក់នារី ហ្វីលីពីន ត្រូវប្រជែងមេដាយមាស ជាមួយឥណ្ឌូណេស៊ី។ 
 
ដោយឡែក​ កីឡាករ​ អុល​ សៅហៀង​ ដែលទទួលបានចំណាត់ថ្នាក់ទី៣​ ក្នុងវគ្គជម្រុះ​ វិញ្ញាសាឯកត្តជន​បុរស ១០០ម៉ែត្រ​ ១២ឧបសគ្គ​ ក៏ត្រូវឡើងទៅដណ្តើមមេដាយសំរិទ្ធិជាមួយកីឡាវ​ Deuanepheng Chandavong នៅទីតាំង​ OCIC ជ្រោយចង្វា​ ថ្ងៃទី៦ ខែឧសភា។ កីឡាវ​ Deuanepheng Chandavong បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ នៅវគ្គជម្រុះ ក្នុងចំណោម៤ប្រទេសចូលរួម ក្នុងនោះរួមមាន ម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ និងហ្វីលីពីន។ កីឡាករបុរសហ្វីលីពីនពីររូប ត្រូវឡើងប្រជែងយកមេដាយមាស៕ 
 

Tag:
 កីឡាឧបសគ្គ
© រក្សាសិទ្ធិដោយ thmeythmey.com