កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីគុនល្បុក្កតោ យស សញ្ចនា ឈ្នះមេដាយមាសទ្វាមេគុនដៃ
04, May 2023 , 6:35 pm        
រូបភាព
ដោយ: រួបរួម
កីឡាការិនីល្បុក្កតោ យស សញ្ចនា បានមេដាយមាសលើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ។ សញ្ចនាសម្រេចបាន៧,៧៥ពិន្ទុ ដោយនាំមុខកីឡាការិនីហ្វីលីពីន ឡាវ ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា។
 
នេះជាមេដាយមាសទី៤របស់កម្ពុជាពីគុនល្បុក្កតោ។ 
 
ម្ចាស់មេដាយមាស៣ដែលទទួលបានពីគុនល្បុក្កតោកន្លងមកនោះ រួមមាន កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី) និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស)។ 
 
អត្តពលិកដែលបានឈ្នះមេដាយប្រាក់២រូបរួមមាន កីឡាការិនី ពុធ ចាន់ឆវី (ទ្វាមេគុនអាវុធនារី), កីឡាករ ពេជ្រ ពន្លឺ (មេគុនដៃឯកត្តជនបុរស)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com