កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយ ក្រោយឈ្នះមាស៥ និងប្រាក់៤
04, May 2023 , 7:33 pm        
រូបភាព
មួយថ្ងៃមុនពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ម្ចាស់ផ្ទះកម្ពុជា ឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងមេដាយមាស៥ និងប្រាក់៤ ពីប្រភេទកីឡាគុនល្បុក្កតោ និងជឺជិតស៊ូ។
 
គុនល្បុក្កតោ៖ មាស៤ ប្រាក់២
-មេដាយមាស៤៖ កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី), កីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស) និងកីឡាការិនី យស សញ្ចនា (មេគុនដៃឯកត្តជននារី)។
 
-មេដាយប្រាក់២៖ កីឡាការិនី ពុធ ចាន់ឆវី (ទ្វាមេគុនអាវុធនារី), កីឡាករ ពេជ្រ ពន្លឺ (មេគុនដៃឯកត្តជនបុរស)។
 
ជឺជិតស៊ូ៖ មេដាយមាស១ ប្រាក់២

-មេដាយមាស១៖ កីឡាករ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា (សម្តែង Mens’ Duo)
-មេដាយប្រាក់២៖ កីឡាការិនី ខាន់ ចេសា (Ne-Waza ទម្ងន់៥២គីឡូក្រាម), កីឡាការិនីទឹន សុវណ្ណលីនណា និងហេង ស៊ីវហ៊ាង (សម្តែង Womens' Show)។
 
ហ្វីលីពីនឈរលើចំណាត់ថ្នាក់លេខ២ ដោយបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៣។ ថៃ បានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១, ឡាវបានមេដាយមាស១ និងសំរឹទ្ធ៣។
 
ឥណ្ឌូណេស៊ី បានមេដាយប្រាក់១ សំរឹទ្ធ៥, មីយ៉ាន់ម៉ាបានមេដាយប្រាក់១ និងសំរឹទ្ធ៣។ វៀតណាមបានមេដាយសំរឹទ្ធ៣ ខណៈ ព្រុយណេ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត មិនទាន់មេដាយឡើយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com