ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​ដែល​អាច​ធ្វើអោយ​អ្នក​ឈឺក្បាល​
07, May 2023 , 6:59 am        
រូបភាព
តើ​អ្នកមាន​ដឹង​ទេ​ថា ហេតុ​អ្វី​បានជា​អ្នកចេះ​តែ​ឈឺក្បាល​មិន​ព្រម​ឈប់​នោះ ? ពេល​ខ្លះ​ក្រៅពី​ជំងឺ​ប្រចាំ​កាយ វា​អាច​នឹង​មាននូវ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​អោយ​អ្នក​ជួប​នូវ​បញ្ហា​នេះ​បាន ។

 
woman is frustrated
សូម​ក្រលេក​មើល​ពី​មូលហេតុ​មួយ​ចំនួន​ខាងក្រោម​នេះ ដែល​គេ​ជឿ​ថា វា​សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក​ឈឺក្បាល​បាន ៖
 
១.​ចៅហ្វាយ​របស់​អ្នក
ជា​ការ​ពិត​ណាស់ ថ្នាក់លើ ឬ ប្រធាន​របស់​អ្នក គឺ​ពិតជា​អាច​ដាក់បន្ទុក​កា​ងារ អោយ​អ្នក​ឈឺក្បាល​បាន ។ មិន​ថា អ្វី​ក៏​ដោយ អោយ​តែ​បាន​ដាក់​សម្ពាធ​ទៅ​ដល់​ផ្លូវចិត្ត និង អារម្មណ៍​របស់​អ្នក វា​សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក ងាយ​រង​នឹង​មានឱកាស ប្រឈម​នឹង​ការ​មាន​សម្ពាធ​នៅ​ក្នុង​ក្បាល ឬ មាន​អាកា​រៈ​ឈឺក្បាល​ប្រកាំង​បាន​។ នៅ​ពេល​ដែល​អ្នក​មិន​អាច ធ្វើ​តាម​នូវ​រាល់​តម្រូវការ​របស់​ចៅហ្វាយនាយ នោះ​អ្នក​ប្រាកដជា​ជួបនឹង បញ្ហា​នេះ ជាក់​ជា​មិន​ខាន​ឡើយ​។
 
២. កត្តា​អាកាសធាតុ
នៅ​ពេល​ដែល​មា​នប​ម្រែ​លប​ម្រូ​ល​អាកាសធាតុ​ជា​ប្រចាំ នោះ​វា​ក៏​នឹង​ងាយ​ធ្វើ​អោយ​អ្នក​រង​នូវ​ការ​ឈឺ ក្បាល​លក្ខណៈ​ប្រកាំង​បាន​ផង​ដែរ​។ មិន​ថា អាកាសធាតុ​ប្រែប្រួល​ពី​ត្រជាក់​ទៅ​ក្តៅ ឬ ពី​ក្តៅ ទៅ​ត្រជាក់ សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក ឈឺក្បាល​បាន​ដូច​គ្នា ។ ដោយសារ​តែ​យើង​មិន​អាច​គេច​ពី​បញ្ហា​នេះ​បាន នោះ​អ្នក គួរ​ធ្វើការ​ការពារ​ខ្លួន​អ្នក អោយ​បាន​ល្អ​ពី​ការ​ប្រឈម​នឹង កម្តៅថ្ងៃ​ក្តៅ​ខ្លាំង ដោយ​ការ​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​, ពាក់មួក ,​ព្យាយាម​ស្ថិត​នៅ​ក្នុង​ម្លប់​អោយ​បាន​ច្រើន និង​ជា​ពិសេស​នោះ ត្រូវ​បង្គ្រប់​សារធាតុ​រាវ​អោយ​បាន​គ្រប់គ្រាន់​។
 
៣.​ក្លិន
មិន​ថា​ក្លិន​ប្រភេទ​ណា​នោះ​ទេ បើ​ទោះជា​ខ្លាំង ឬ ខ្សោយ​សុទ្ធតែ​អាច​ជះ​ឥទ្ធិពល​លើ​អ្នក បាន​ដូច​គ្នា ។ គឺ​ដោយសារ​តែ​វា​អាច​ជះ​ឥទ្ធិពល​រំខាន​ដល់ ប្រព័ន្ធ​ប្រសាទ​របស់​យើង​បាន​។ មូលហេតុ​ជា​ឬ​ស​គល់​ចំបង​នោះ មាន​ដូច​ជា​ក្លិន​ទឹក​ថ្នាំលាប​ផ្ទះ​,​ក្លិន​ទឹកអប់​, ឬ ប្រភេទ​ក្លិន​ផ្កា​ជាក់លាក់​ណាមួយ ដែល​អ្នក​មិន​អាច​ទទួលយក​បាន​។
 
៤. គ្រឿង​តុបតែង​សក់
វិធី​នៃ​ការ​តុបតែង​សក់ ឬ ការ​ប្រើ​ដង្កៀប​នៅ​លើ​សក់ សុទ្ធតែ​អាច​ដាក់​សម្ពាធ​ដល់​ក្បាល​របស់​អ្នក​។ ការ​ចង​សក់​តឹង​ពេក អាច​នឹង​ធ្វើ​អោ​យស​សៃ​ឈាម និង ជាលិកា​នៅ​លើ​ស្បែក​ក្បាល​រួម​ចង្អៀត ដែល​នឹង បង្ក​អោយ​អ្នក​ឈឺក្បាល​បាន​ផង​ដែរ​។ ម្យ៉ាងវិញទៀត ការ​ប្រើ​ដង្កៀប​កៀប​សក់​, ការ​ក្រង​សក់ ឬ ការ​ពាក់មួក​តឹង​ណែន គឺ​សុទ្ធតែ​អាច​បង្ក​បាន​នូវ​បញ្ហា​ដូច​គ្នាន​នេះ​ដែរ​។ ប្រសិនបើ​បញ្ហា​ឈឺក្បាល​កើត​មាន នោះ​អ្នក គួរ​ធ្វើការ​ដោះ​វា​ចេញ និង ធ្វើ​ម៉ាស្សា​ដល់​ស្បែក​ក្បាល​របស់​អ្នក អោយ​បាន​ល្អ​។
 
៥.​ការ​ធ្វើ​លំ​ហាត់ប្រាណ
ការ​ធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​ខ្លាំងក្លា​ពេក ក៏​អាច​ធ្វើ​អោយ​អ្នក​ឈឺក្បាល​បាន​ផង​ដែរ ។ អាកា​រៈ​នេះ ហាក់​នឹង​ងាយ​កើត​មាន ចំពោះ​ក្រុម​មនុស្ស​ដែល​ឆាប់​ប្រឈម​នឹង​ជំងឺ​ឈឺក្បាល​ប្រកាំង​។
 
៦. ការ​ដាក់​ស្ថានភាព​ដងខ្លួន​មិន​បាន​ត្រឹមត្រូវ
ការ​ដាក់​ស្ថានភាព​ដងខ្លួន មិន​ត្រឹមត្រូវ​ល្អ ខណៈ​ពេល​ដែល​អ្នក​កំពុង​អង្គុយ​ធ្វើការ ឬ រៀន​នៅ​ក្នុង​ថ្នាក់​នោះ ក៏​អាច​ធ្វើ​អោយ​អ្នកមាន​អាកា​រៈ​ឈឺក្បាល​បាន​ផង​ដែរ ។ ឧទាហរណ៍​ការ អង្គុយ​កោង​ខ្នង​, ការ​និយាយ​ទូរ​សព្ទ​ដោយ​ប្រើ​ស្មារ កៀប​នឹង​ត្រចៀក ,​ការ​ប្រឹង​សម្លឹង​កញ្ចក់​កុំព្យូទ័រ​ដែល​នៅ​ជិត ឬ ឆ្ងាយ​ពេក គឺ​សុទ្ធតែ​ជា​មូលហេតុ​ដែល​អាច​នាំ​អោយ​អ្នក​ឈឺក្បាល​បាន​។
 
៧. ការ​មិន​ទទួលទាន​អាហារ​នា​ពេល​ណាមួយ
ប្រសិនបើ​អ្នក​មិន​ព្រម​ធ្វើការ​ទទួលទាន​អាហារ ក្នុង​ពេល​ណាមួយ នោះ​ក្បាល​របស់​អ្នក​នឹង​ចាប់ផ្តើម​ឈឺ មុន​ពេល​ដែល​អ្នក​ចាប់​ស្រេកឃ្លាន​។ បញ្ហា​នេះ​កើតឡើង​បាន​ដោយសារ​តែ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម​អ្នក​ចុះ​ទាប​។
 
៨.​ការ​ជក់បារី
ការ​ជក់បារី​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​អ្នក​ជក់​នោះ​ទេ សូ​ម្បី​តែ​អ្នក​ដែល​ហិត​ផ្សែង​វា ក៏​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នេះ​បាន​ផង​ដែរ​។ វា​អាច​ធ្វើ​អោយ​យើង​ឈឺក្បាល​បាន ដោយសារ​តែ​វា​បាន​ធ្វើ​អោយ ស​សៃ​ឈាម​រួម​តូច​។ ដូច្នេះ​ការ​បញ្ឈប់​ការ​ជក់បារី ឬ ស្ថិត​អោយ​ឆ្ងាយ​ពី​ក្រុម​អ្នក​ជក់បារី គឺ​អាច​បង្ការ​បញ្ហា​នៃ​ការ​ឈឺក្បាល​នេះ​បាន​។
 
៩. សារជាតិ​កាហ្វេ​អ៊ី​ន
ជា​ការ​ពិត ការ​ទទួលទាន​នូវ​សារជាតិ​កាហ្វេ​អ៊ី​ន ក្នុង​កម្រិត​សម​ស្រប វា​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក តែ​ប្រសិនបើ​អ្នក​ទទួលទាន​វា​ច្រើន​ជ្រុល នោះ​វា​នឹង​ធ្វើ​អោយ​អ្នកមាន​អាកា​រៈ​ឈឺក្បាល​បាន ជាក់​ជា​មិន​ខាន​ឡើយ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com