អន្តរជាតិ
កម្ពុជាផ្តល់សំបុត្រឥតគិតថ្លៃនៅOlympia Mall ចំពោះការទស្សនាE-Sports ចំនួន ៥ វិញ្ញាសា
05, May 2023 , 5:19 pm        
រូបភាព
រូបភាព AFP និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា
រូបភាព AFP និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា
សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា នៅថ្ងៃទី៥ ខែឧសភា បានប្រកាសចែកសំបុត្រឥតគិតថ្លៃនៅផ្សារទំនើប Olympia Mall ចំពោះការប្រកួតកីឡាអេឡិចត្រូនិក (E-Sports) ចំនួន ៥វិញ្ញាសារ។ មនុស្សម្នាក់ អាចយកសំបុត្របានតែមួយសន្លឹកប៉ុណ្ណោះ។

 
តាមរយៈសំណេរលើបណ្តាញសង្គម​ Facebook នៅថ្ងៃទី៥ ខែឧសភា  សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports Federation Cambodia) បានប្រកាសផ្តល់សំបុត្រដោយឥតគិតថ្លៃ សម្រាប់ការចូលទស្សនកិច្ចកីឡាអេឡិចត្រូនិក (E-Sports) ចំនួន ៥វិញ្ញាសារ។  ការចែកសំបុត្រ រៀបចំឡើងនៅផ្សារទំនើប Olympia Mall ចាប់ពីម៉ោង ៥ល្ងាច ក្នុងថ្ងៃទី៥ ខែឧសភាតទៅ។ មនុស្សម្នាក់ អាចយកសំបុត្របានតែមួយសន្លឹកប៉ុណ្ណោះ។
 
វិញ្ញាសារទាំង ៥ ដែលសហព័ន្ធកីឡាអេឡិចត្រូនិច ចែកសំបុត្រនេះមានដូចជា វិញ្ញាសារ AK2- Individual, វិញ្ញាសារ AK2-Team,​ វិញ្ញាសារ Cross Fire, វិញ្ញាសារ MLBB ផ្នែកស្រ្តី និងវិញ្ញាសារ MLBB ផ្នែកបុរស។ 
 
សម្រាប់កីឡា E-Sports ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅកម្ពុជានេះ មានដូចជា AK2 (Attack Online 2), Mobile Legends: Bang Bang (MLBB), Closs Fire, League of Legends: Wild Rift, PUBG Mobile និង VALORANT។ ការប្រកួតកីឡាអេឡិចត្រូនិច នឹងចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៥ ខែឧសភា៕ 
 

Tag:
 ស៊ីហ្កេម២០២៣
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com