កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជាសម្រេចបានគោលដៅមេដាយមាស២ខ្ទង់លើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៧១មក
06, May 2023 , 1:55 pm        
រូបភាព
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកមេដាយមាស២ខ្ទង់ បើគិតចាប់តាំងពីឆ្នាំ១៩៧១មក។ គិតមកដល់ពេលនេះ កម្ពុជាឈ្នះមេដាយមាសចំនួន ១០ហើយ។
 
ក្នុងកំណត់ត្រា កម្ពុជាទទួលបានមេដាយមាសច្រើនបំផុតចំនួន១៧នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ១៩៧១ ហើយការសម្រេចបានមេដាយមាស២ខ្ទង់មួយលើកទៀតនោះ គឺក្នុងឆ្នាំ១៩៦៥ នៅគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដដែល។
 
សម្រាប់មេដាយមាសដែលគិតមកត្រឹមវេលាម៉ោង១ និង៤៥នាទីរសៀលនេះ កម្ពុជាទទួលបានមេដាយមាស៤ពីគុនល្បុក្កតោ, ១ពីជឺជិតស៊ូ, ១ពីទ្រីយ៉ាត្លុង, ១ពីកីឡាអេឡិចត្រូនិក, ១ពីសូហ្វតេន្និស, ១ពីវ៉ូវីណាម និង១ពីអុកចត្រង្គ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com