កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទស្សនីយភាពអំពីកំណើតនគរខ្មែរក្នុងពិធីបើកស៊ីហ្គេម ធ្វើឲ្យមហាជនស្ញប់ស្ញែងខ្លាំង
06, May 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖ ទស្សនីយភាពអំពីកំណើតនគរខ្មែរ ត្រូវបានលើកយកមកសម្តែង ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យមហាជនដែលទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ មានសេចក្តីរំភើបយ៉ាងក្រៃលែង។ មហាជន បានទះដៃសាទរ និងស្ញប់ស្ញែងខ្លាំង ពីទិដ្ឋភាពដ៏កម្រនេះ។

 
ផ្ទាំងទស្សនីយភាពនេះ បង្ហាញពីសម័យកាលដ៏យូរលង់នៅលើទឹកដីដ៏ចំណាស់មួយ ដែលមានតែ មហាសមុទ្រដ៏ធំធេងល្វឹងល្វើយ។ តាមរយៈការសម្តែងនេះ គេ ឃើញដីគោកតូចមួយ បានលេចចេញពីផ្ទៃសមុទ្រ និងធ្លកមួយដើមបានដុះឡើង ព្រមទាំងបរិយាយពី ទឹកសមុទ្រ ដែលស្រករីងបន្តិចម្តងៗធ្វើឲ្យដីគោករីកធំឡើងរហូតក្លាយជាកោះមួយ ហៅថា «កោះគោកធ្លក»។ 
 
ការសម្តែងនេះទៀតសោត ក៏មានតួអង្គ នាងនាគ បុត្រីស្តេចភូជង្គនាគ ដែលមកកម្សាន្តលើកោះនោះ បានជួប ព្រះថោង និងទទួលយកធ្វើជាស្វាមី។ អំណឹះតមក នាងនាគ និង ព្រះថោង ដែលជាបុព្វការីនៃជនជាតិខ្មែរ បានរស់នៅលើដីគោកប្រកបដោយជីជាតិ ដែលមានឈ្មោះ​​​​​​​​​​​​​​​ថា «នគរគោកធ្លក» ៕
 
សូមទស្សនាការសម្តែងអំពីកំណើតនគរខ្មែរក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម
 

Tag:
 
  ស៊ីហ្គេម
  កំណើតនគរខ្មែរ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com