កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមនារីឈិនឡូនកម្ពុជា ក៏ឈ្នះមេដាយមាសដូចក្រុមបុរសផងដែរ
06, May 2023 , 9:12 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាការិនីឈិនឡូនកម្ពុជានៃប្រភេទកីឡាសីដក់ និងឈិនឡូន ដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៦ ខែឧសភា នេះ។
 
នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា សម្រេចបាន២២៧ពិន្ទុ ខណៈថៃបាន២២១ពិន្ទុ។ ឡាវដែលទទួលបានមេដាយសំរឹទ្ធ ធ្វើបាន២១៧ពិន្ទុ។
 
នាការប្រកួតជម្រុះ ក្រុមកីឡាការិនីកម្ពុជា សម្រេចបាន២១៩ពិន្ទុ, ក្រុមឡាវ បាន២០៧ពិន្ទុ និងក្រុមថៃ បាន២០០ពិន្ទុ ខណៈក្រុមម៉ាឡេស៊ី បានបោះបង់ចោលការប្រកួត។ សមាសភាពកីឡាការិនីកម្ពុជារួមមានជា រស្មី, លី ស្រីពេជ្រ, នុត ករុណា, ឱម វូចលាង, ផូ បញ្ញា, សាន សោភ័ណ្ឌ, អ៊ុន ស្រីនិច, វ៉ាន់ សុជាតា៕

 

© រក្សាសិទ្ធិដោយ thmeythmey.com