កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
៥២ឆ្នាំ! កម្ពុជាបំបែកកំណត់ត្រាឆ្នាំ១៩៧១ លើចំនួនមេដាយមាសរបស់ខ្លួនច្រើនបំផុតនៅស៊ីហ្គេម
07, May 2023 , 8:26 am        
រូបភាព
មហាជនទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកីឡដ្ឋានមរតកតេជោកាលពីយប់ថ្ងៃទី៥ ខែឧសភា។ រូបថត ទូច សុវណ្ណឌី
មហាជនទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកីឡដ្ឋានមរតកតេជោកាលពីយប់ថ្ងៃទី៥ ខែឧសភា។ រូបថត ទូច សុវណ្ណឌី
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ១៩៧១នៅគូឡាឡាំពួរ ជាកំណត់ត្រាជោគជ័យដ៏ខ្ពស់បំផុតរបស់កម្ពុជា ដោយទទួលបានមេដាយមាស១៧ ប្រាក់១៨ សំរឹទ្ធ១៨ (សរុប៥៣)។ ៥២ឆ្នាំក្រោយមក កម្ពុជាក្នុងនាមជាម្ចាស់លើកដំបូងរបស់ខ្លួន បានសម្រេចគោលដៅដណ្តើមយកមេដាយមាស២ខ្ទង់ ហើយឡើងចំនួនមេដាយមាសច្រើនបំផុត បើប្រៀបធៀបនឹងចំនួនដែលទទួលបានពីការចូលរួមមុនៗ។ ខណៈការប្រកួតនៅតែបន្តដំណើរការច្រើនថ្ងៃទៀត កម្ពុជាមានមេដាយមាស១៩ហើយនៅក្នុងដៃ។

 
គិតត្រឹមការប្រកួតថ្ងៃទី៦ ខែឧសភា ម្ចាស់ផ្ទះកម្ពុជា ម្ចាស់មេដាយមាស១៩ ប្រាក់១១ និងសំរឹទ្ធ១០ ដែលក្លាយជាកំណត់ត្រាដ៏ជោគជ័យបំផុតថ្មីមួយរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ។ កម្ពុជាឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន ហើយតាមពីក្រោយដោយឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី។ ព្រុយណេ និងទីម័រខាងកើត ក៏មានមេដាយសំរឹទ្ធមួយរៀងៗខ្លួនផងដែរ។
 
 
មេដាយមាសទាំង១៩របស់កម្ពុជា បានពី៩ប្រភេទកីឡា ដែលក្នុងនោះរួមមាន គុនល្បុក្កតោ៤, វ៉ូវីណាម៤, សីដក់ និងឈិនឡូន៣, គុនខ្មែរ២, ជឺជិតស៊ូ២, សូហ្វតេន្នីស១, ទ្រីយ៉ាត្លុង១, អុកចត្រង្គ១, កីឡាអេឡិចត្រូនិក១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com