ជាតិ
វីដេអូ
ទើបអាយុ១៣ឆ្នាំកុមារានៅកោសល្យចូលចិត្តស្មូតកំណាព្យនិងស្ដាប់ធម៌
08, May 2023 , 8:29 am        
រូបភាព
ទើបអាយុ១៣ឆ្នាំកុមារានៅកោសល្យចូលចិត្តស្មូតកំណាព្យនិងស្ដាប់ធម៌
ទើបអាយុ១៣ឆ្នាំកុមារានៅកោសល្យចូលចិត្តស្មូតកំណាព្យនិងស្ដាប់ធម៌
កុមារា នៅ កោសល្យ ជាជ័យលាភីលេខ២ ផ្នែកស្មូតកំណព្យក្នុងឆ្នាំ២០២៣។ សិក្សានៅថ្នាក់ទី៨ នៃវិទ្យាល័យបូរី១០០ខ្នង កុមារា នៅ កោសល្យ មានឧបនិស្ស័យស្រលាញ់ផ្នែកស្មូតកំណាព្យតាំងពីតូចមកម្លេះ។



សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



កុមារានៅកោសល្យមានសមត្ថភាពអាចស្មូតកំណាព្យជាង១០ទម្រង់ និងចេះស្មូតស្ទាត់ជំនាញចំនួន ៣ទម្រង់ គឺបទកាមាទោសបទកុមារបាព៌និងពុទ្ធបាទប្រាំឋាន។«ខ្ញុំចូលចិត្តខាងស្មូតកំណាព្យ ដោយសារកំណាព្យវាអប់រំផ្លូវល្អច្រើន ហើយណាមួយកំណាព្យវាធ្វើឱ្យ ច្រៀងអន្លង់អន្លោច ។​ វាទាញមនុស្យឱ្យចាប់អារម្មណ៍ពីវា[កំណាព្យ]និងចង់និយាយពីអ្វី។ នេះជាការរៀបរាប់របស់ កុមារា នៅ កោសល្យ។ 
 
ខុសពីក្មេងដទៃ ដែលមានវ័យស្របាលគ្នា កោសល្យ ហាក់​មានទំនោរខាងផ្នែកស្មូត្រកំណាព្យ ជាងចម្រៀងសម័យ ។ ការចូលចិត្តនេះ ក៏ព្រោះតែកំណាព្យ មានខ្លឹមសារបង្កប់ន័យអប់រំទូន្មានច្រើនដែលធ្វើឱ្យអ្នកស្ដាប់ទទួលបានឱវាទជាច្រើន។ កោសល្យបន្ថែមថា៖«បើខ្ញុំចូលចិត្ត ខ្ញុំចូលស្មូតច្រើនជាងចម្រៀងសម័យ ។ ដោយសារវាមានគន្លិកគន្លាក់ទាក់ទាញឱ្យបទហ្នឹងកាន់តែពិរោះ»។ 
 
ការរៀនស្មូតកំណាព្យ មិនពិបាកពេកក៏មិនងាយស្រួលពេកនោះដែរ។ លោក គង់ ភារិន ជាគ្រូបង្រៀនផ្នែកអក្សរសាស្រ្តខ្មែរ នៃវិទ្យាល័យហ៊ុនសែនបូរី១០០ ខ្នង បានឱ្យដឹងថា ទោះបីជាអ្នកមានចំណូលចិត្តលើផ្នែកស្មូតកំណាព្យ មានច្រើនក្ដី តែអ្នកមានទេពកោល្យ មានតិចប៉ុណ្ណោះ ដ្បិតការស្មូតនេះ ត្រូវការទឹកដមសំលេង និងបច្ចេកទេសប្រើប្រាស់សំលេងជាចាំបាច់។ ជាអ្នកបណ្ដុះបណ្ដាលស្មូតកំណាព្យដល់កុមារាកោសល្យដោយផ្ទាល់ លោក គង់ ភារិន ស្ងើចសរសើរ ពីសមត្ថភាព របស់ កោសល្យដែលមានទឹកដមសំលេងកម្ររកបាន៕ 
 

Tag:
 ស្មូតកំណាព្យ
 នៅកោសល្យ
© រក្សាសិទ្ធិដោយ thmeythmey.com