កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករ ឃឹម ម៉េងឡុង ឈ្នះមេដាយប្រាក់លើវិញ្ញាសាប្រកួតកង់ភ្នំ XCE នៅភ្នំគូលែន
08, May 2023 , 12:49 pm        
រូបភាព
កីឡាករប្រណាំងកង់ ឃឹម ម៉េងឡុង រីករាយពេលទៅដល់ទី។ ប្រភពរូប៖ ទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តសៀមរាប
កីឡាករប្រណាំងកង់ ឃឹម ម៉េងឡុង រីករាយពេលទៅដល់ទី។ ប្រភពរូប៖ ទូរទស្សន៍ជាតិកម្ពុជាប្រចាំខេត្តសៀមរាប
ដោយ: រួបរួម
សៀមរាប៖ កីឡាករប្រណាំងកង់ ឃឹម ម៉េងឡុង ទទួលបានមេដាយប្រាក់លើវិញ្ញាសាប្រកួតកង់ភ្នំ Cross Country Elimination (XCE) ចម្ងាយ៥០០ម៉ែត្រ នៅថ្ងៃទី៨ ខែឧសភា នេះ នៅតំបន់ឧទ្យានជាតិភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
 
ម៉េងឡុង បានទៅដល់ទីបន្ទាប់ពីកីឡាករថៃ Methasit Boonsane តែនាំមុខកីឡាករឥណ្ឌូណេស៊ី Ihza Muhammad និង Zulfikri Zulkifli។ នេះជាមេដាយទីពីររបស់កីឡាករប្រណាំងកង់ ឃីម ម៉េងឡុង បន្ទាប់ពីគេទទួលបានមេដាយសំរឹទ្ធស៊ីហ្គេម លើវិញ្ញាសា Mountain Bike Cross-Country Olympic កាលពីថ្ងៃទី៦ ខែឧសភា ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com