កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមកីឡាការិនីវាយកូនបាល់កម្ពុជា បានមេដាយសំរឹទ្ធ
08, May 2023 , 2:09 pm        
រូបភាព
កីឡាការិនី កា អង់ ដ្រេ ដារ៉ាវី និង ស៊ុម ចិន្តា។ រូបថត Tennis Cambodia
កីឡាការិនី កា អង់ ដ្រេ ដារ៉ាវី និង ស៊ុម ចិន្តា។ រូបថត Tennis Cambodia
ដោយ: រួបរួម
ក្រុមកីឡាការិនីវាយកូនបាល់កម្ពុជា (Women’s Team) ទទួលបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោយចាញ់ក្រុមកីឡាការិនីឥណ្ឌូណេស៊ី ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតតេជោ នាថ្ងៃទី៨ ខែសីហា នេះ។
 
ក្រុមកីឡាការិនីកម្ពុជា ដែលមាន កីឡាការិនី កា អង់ ដ្រេ ដារ៉ាវី និង ស៊ុម ចិន្តា បានទម្លាក់ក្រុមសិង្ហបុរី ២-0 នៅវគ្គ១៦ក្រុម ហើយបន្តយកឈ្នះក្រុមមីយ៉ាន់ម៉ា ២-០ នៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com