ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការព្យាបាល និង​បង្ការ​ការ​រលាក​ប្លោកនោម
09, May 2023 , 10:59 pm        
រូបភាព
ការ​រលាក​ប្លោក​នោម​តិចតួច​អាច​ជា​វិញ​ដោយ​ខ្លួន​តាម​រយៈ​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ដូច​ជា ការ​ទទួល​ទឹក​អោយ​បាន​ច្រើន​ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​អាច​បំបាត់រោគ​សញ្ញា​បាន​ក្នុង​រយៈពេល ២៤​ម៉ោង​ទេ អ្នក​គួរតែ​ទៅ​ទទួល​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ព្យាបាល ។ ការ​ពន្យា​ពេល​មិន​បាន​ព្យាបាល​ជម្ងឺ​អោយ​ជា វា​អាច​នឹង​វិ​វត្ត​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ផ្សេង​ៗ​ទៀត ។ ថ្នាំ​សម្រាប់​ព្យាបាល​នៅ​តាម​ផ្ទះ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ជា​គេ​គឺ Pyridium ។

 
នេះ​ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ធ្វើ​អោយ​ផ្លូវ​តម្រងនោម​ស្ពឹក និង​បំបាត់​ការ​ឈឺចាប់ តែ​មិន​អាច​ព្យាបាល​ជម្ងឺ​ដែល​បង្ក​អោយ​មាន​រលាក​ប្លោក​នោម​នេះ​ទេ ។ ថ្នាំ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​រង​ចាំ​ទទួលលទ្ធផល​នៃ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែល ត្រូវ​នឹង​ជម្ងឺ ។
 
ចំពោះ​ជម្ងឺ​នៅ​ក្នុង​ផ្លូវ​តម្រងនោម​មានការ​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ជា​ច្រើន​ប្រភេទ ។ ចំពោះ​ការ​រលាក​ប្លោក​នោម​ដែល​មិន​មាន​ផលវិបាក​អាច​ព្យាបាល​ជា​ដោយ​ថ្នាំ​ក្នុង​រយៈពេល​តែ ៣​ថ្ងៃ ។ ពេល ខ្លះ​ការ​ប្រើ​ថ្នាំ​ជាមួយនឹង​ជម្ងឺ​បង្ក​ឡើង​ដោយ​មេរោគ​មួយ​ចំនួន​ត្រូវ​ចំនាយពេល​រហូត​ដល់​មួយ ស​ប្តា​ហ៍​ក៏​មាន ។ ករណី​ភាគច្រើន អ្នក​គួរតែ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​ជា​លើក​ដំបូង ។ ចំពោះ​ផលវិបាក​ជម្ងឺ​នេះ​គួរតែ​ត្រូវការ​ព្យាបាល​ប្រហែល​ជាមួយ​ស​ប្តា​ហ៍ ចំនែក​ការ​រលាក​តម្រងនោម​ប្រហែលជា​ត្រូវ​ព្យាបាល​យូរ​ជាង​នេះ ។ មនុស្ស​ចាស់ និង​អ្នកមាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដូច​ជា​ជម្ងឺ​ទឹកនោមផ្អែម ឬ​ជម្ងឺអេដស៍ ច្រើន​តែ​ចេញ​អោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​យូរ ហើយ​ពេល​ខ្លះ​រហូត​ដល់ ១៤​ថ្ងៃ ។
 
ក្រោយ​ពី​ការ​ព្យាបាល​តាម​ដំណើរការ​បាន​មួយ​រយៈ អ្នក​គួរតែ​មក​ធ្វើការ​តាមដាន​បន្ត​ទៀត​តាម​រយៈ​តេស្ត​ទឹកនោម​ដើម្បី​ប្រាកដ​ថា​ផ្លោ​ក​នោម​របស់​អ្នក​លែង​មាន​រោគ​សញ្ញា​ទៀត ។ អ្នក​ដែល​ឧស្សាហ៍​រលាក​ប្លោក​នោម​ច្រើន​តែ​អោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ក្នុង​ក​ម្រឹត​ទាប​ជា​រៀងរាលថ្ងៃ​រយៈពេល ៦​ខែ ឬ​ច្រើន​ជាង​នេះ​បន្ថែម ។ អ្នកជម្ងឺ​ដែល​មាន​ជម្ងឺ​ដោយសារ​ការ​រួម​ភេទ​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ក្នុង​ក​ម្រឹត​ទាប​គ្រប់ពេល​រួម​ភេទ​ម្តង់​ៗ ។ ចូរ​ចង​ចាំ​ថា​ការ​ដែល​ឧស្សាហ៍​មាន​រោគ​សញ្ញា​រលាក​ប្លោក​នោម​អាច​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា Interstitial Cystitis និង​ផលវិបាក​នៃ​ជម្ងឺ​ដែល​មិន​សំខាន់ ។
 
គ្រូពេទ្យ​មួយ​ចំនួន​អាច​ចេញ​ជា​ថ្នាំ​អ័រម៉ូន Estrogen ជា​ក្រែ​ម ឬ​ជា​ថ្នាំ​គ្រាប់​ដើម្បី​បង្ការ​ការ​រលាក​ប្លោក​នោម​ឡើង​វិញ​ក្នុង​ពេល​អ្នកជម្ងឺ​ជា​ស្ត្រី​រាំងរដូវ​ហើយ ។ សម្រាប់​ករណី​ដែល​ការ​រលាក​កើតឡើង​ដោយសារ​ការ​ស្ទះ​ដូច​ជា គ្រួ​ស​ក្នុង​តម្រងនោម ឬ​រឺក​ក្រពេញ​ប្រូ​ស្តា​ត ត្រូវ​តែ​ធ្វើការ​ព្យាបាល​ដោយ​ការ​វះកាត់ ។
 
ការ​ការពារ
 
ដំបូន្មាន​សម្រាប់​មនុស្ស​ប្រុស និង​ស្រី​៖
 
•​ត្រូវ​នោម​អោយ​ទៀងទាត់ និង​រាល់ពេល​នោម​ម្តង​ៗ ត្រួ​វ​នោម​អោយ​អស់​ៗ​។
 
•​ប្រើ​សំឡី​អនាម័យ​ដែល​មិន​ក្រហាយ និង​សើម​។
 
•​ជា​ទូទៅ​ត្រូវ​តែ​មាន​អនាម័យ​អោយ​បាន​ល្អ​។
 
•​ផឹកទឹក​អោយ​បាន​ច្រើន ។ ទឹក Cranberry ប្រហែលជា​មាន​ប្រយោជន៍​ដោយសារ​តែ​មានការ​សិក្សា​ចំនួន​ផ្តោត​ទៅ​លើ​អាហារ​ប្រភេទ​នេះ ប៉ុន្តែ​វា​មាន​ប្រយោជន៍​កាន់តែ​ច្រើន​ក្នុង​ការ​បង្ការ​ការ​រលាក​ប្លោក​នោម ព្រោះ​វា​ការពារ​កុំអោយ​បាក់តេរី​តោង​ភ្ជាប់​នឹង​ប្លោក​នោម និង​បង្ក​អោយ​មានការ​រលាក ។
 
•​ចៀសវាង​ទទួល​ទ​ន​សារធាតុ​ដែល​ប៉ះពាល់​ដល់​ប្លោក​នោម​ដូច​ជា ស្រា និង​កាហ្វេ ។
ដំបូន្មាន​សម្រាប់​មនុស្ស​ស្រី
 
•​នោម​អោយ​អស់ពី​ប្លោក​នោម​ក្រោយ​ពី​រួម​ភេទ​រួច​។
 
•​ចៀស​វា​ការ​ប្រើ​សាប៊ូ​ក្រអូប ងូតទឹក​មាន​សាប៊ូ​ពពុះ លាង​ទឹក​ក្រអូប និង​ប្រើ​ថ្នាំ​បំបាត់​ក្លិន​ក្នុង​ទ្វារមាស ។ សារធាតុ​ទាំងនេះ​ផ្សំ​ឡើង​ទៅ​ដោយ​ធាតុ​ដែល​អាច​រលា​កប​ង្អួ​រ​នោម និង​ងាយ​នឹង​ឆ្លង​ជម្ងឺ ។
 
•​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ពន្យា​កំណើត ចូរ​ប្រាកដ​ថា​ការ​បំពាក់​ឧបករណ៍​ទាំងនោះ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​ដាក់​វា​យូរ​ពេក​ទេ ។
 
•​ទទួលទាន​ទឹកដោះគោ​ជូរ​ដែល​មាន​បាក់តេរី​ល្អ​មួយ​ប្រភេទ​ឈ្មោះ​ថា Lactobacilli ។ បាក់តេរី​ទាំងនេះ​ប្រហែលជា​ជួយ​ការពារ​ការ​ឆ្លង​ជម្ងឺ​បាន ។
 
ប្រសិនបើ​អ្នកមាន​ជម្ងឺ​ក្នុង​ផ្លូវ​តម្រងនោម ដំបូន្មាន​ខាងលើ​នេះ​គឺ​មាន​ផលប្រយោជន៍​ណាស់​សម្រាប់​អ្នក​ព្រោះ​វា​ជួយ​បង្ក​អ្នក​កុំអោយ​កើត​ជម្ងឺ​រលាក​ប្លោក​នោម​ម្តងទៀត ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com