ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
របៀប​បង្ការ​ជម្ងឺ​គ្រុន​ពោះវៀន​
14, Jun 2023 , 10:59 pm        
រូបភាព
នៅ​ក្នុង​ប្រទេស​កំពុង​អភិ​វ​ឌ្ឈ​ន៍​ជា​ច្រើន គោលបំណង​សុខភាព​សាធារណៈ​ដែល​អាច​ជួយ​ការពារ និង​គ្រប់គ្រង​ជម្ងឺ​គ្រុនពោះវៀន តាម​រយៈ​ការ​ទទួលទាន​ស្អាត មាន​អនាម័យ និង​ពិនិត្យ​សុខភាព​អោយ​ញឹកញាប់ ប្រហែលជា​ប្រការ​មួយ​ដែល​អាច​ពិបាក​នឹង​ធ្វើ​បាន ។ អ្នកឯកទេស​មួយ​ចំនួន​ជឿជាក់​ថា ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង​សម្រាប់​អ្នក​ដែល​ប្រឈម​មុខ​ខ្ពស់​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជម្ងឺ​គ្រុនពោះវៀន ។

 
ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មាន​ជម្ងឺ​គ្រុនពោះវៀន ត្រូវ​តែ​ចាក់​វ៉ា​ក​ស៊ាំ​ង ។ ប៉ុន្តែ​ដោយសារ​តែ​វ៉ា​ក់​ស៊ាំ​ង​មិន​អាច​ផ្តល់​ការពារ​បាន​១០០% ត្រូវ​តែ​ធ្វើ​តាម​ក្បួន​ដូច​ខាងក្រោម​៖
 
•​លាងដៃ​អោយ​ស្អាត​៖ ការ​លាងដៃ​អោយ​បាន​ញឹកញាប់​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជម្ងឺ ។ ចូរ​លាងដៃ​របស់​អ្នក​ជាមួយ​ទឹក​ក្តៅ ទឹកសាប៊ូ​ជា​ពិសេស​មុន​ពេល​បរិភោគ​អាហារ ឬ​រៀបចំ​ចំណីអាហារ និង​ក្រោយ​ចេញពី​បន្ទប់ទឹក ។ ត្រូវ​មានទឹក​សម្រាប់​លាងដៃ​ពិសេស​នៅ​តាម​ខ្លួន​នៅ​ពេល​មិន​មានទឹក​ប្រើប្រាស់ ។
 
•​ចៀស​វាស​ការ​ទទួលទាន​ទឹក​មិន​ស្អាត​៖ ការ​ទទួលទាន​ទឹក​ដែល​មាន​មេរោគ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ឆ្លង​ជម្ងឺ​គ្រុនពោះវៀន ។ ការ​ទទួលទាន​សុទ្ធ ឬ​ទឹកដប​កាបូន​ណាត ស្រា ឬ​ស្រា​បៀ​គឺជា​ជម្រើស​ដ៏​ល្អ ។ ទឹកដប​កាបូន​ណាត​គឺជា​ទឹក​ដ៏​មាន​សុវត្ថិភាព​មួយ​ដែល​ល្អ​ជាង​ទឹក​ដែល​មិន​មាន​ជាតិ​កាបូន​ណាត ។ ចូរ​ជូត​សម្អាត​ផ្នែក​ខាងក្រៅ​របស់​ដប​ទឹក និង​កំប៉ុង​មុន​ពេល​បើក​ផឹក ។ ចូរ​ទទួលទាន​ដោយ​មិនបាច​ដាក់​ទឹកកក​ទេ ។ ចូរ​ប្រើ​ទឹកដប​ដើម្បី​ដុះធ្មេញ និង​ព្យាយាម​កុំ​លេបទឹក​ផ្កាឈូក ។
 
•​ចៀសវាង​ការ​ទទួលទាន​ផ្លែ​ឈឺ និង​បន្លែ​ឆៅ​៖ ដោយសារ​តែ​របស់​ឆៅ​ប្រហែលជា​មិន​បាន​លៀង​ដោយ​ទឹក​ស្អាត ដូច្នេះ​ចូរ​ចៀសវាង​ផ្លែ​ឈឺ និង​បន្លែ​ដែល​មិន​ទាន់​បកសម្បក ។ ដើម្បី​សុ​វត្តិភាព​ត្រឹមត្រូវ អ្នក​ប្រហែលជា​ត្រូវ​ចៀសវាង​ការ​ទទួលទាន​អាហារ​ឆៅ​គ្រប់​ប្រភេទ ។
 
•​ជ្រើសរើស​អាហារ​ក្តៅ​ៗ៖ ចូរ​ចៀសវាង​អាហារ​ដែល​ទុក​យូរ ឬ​ទុក​ក្នុង​កន្លែង​មិន​មាន​សីតុណ្ហភាព​គ្រប់គ្រាន់ ។ ការ​កំ​ដៅ​អាហារ​អោយ​បាន​ក្តៅ​ល្អ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ។ ហើយ​ថ្វីបើ​មិន​មានការ​ធានា​លើ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​ទាំងអស់​មាន​សុ​វត្តិភាព វា​គឺជា​វី​ធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចៀសវាង​អាហារ​ដែល​លក់​នៅ​តាម​ផ្លូវ ព្រោះ​វា​គឺជា​ប្រភព​នៃ​មេរោគ ។
 
ដើម្បី​កុំអោយ​ឆ្លង​ទៅ​អ្នក​ដទៃ
 
ប្រសិនបើ​អ្នកជា​ពី​ជម្ងឺ​គ្រុនពោះវៀន​ហើយ ការ​ធ្វើ​ដូច​ខាងក្រោម​នេះ​អាច​ជួយ​ការពារ​អ្នក​ដទៃ​បាន​៖
 
•​លាងដៃ​ជា​ញឹកញាប់​៖ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​មួយ​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្ការ​ការ​ឆ្លង​ជម្ងឺ​ទៅ​អ្នក​ដទៃ ។ ចូរ​ប្រើប្រាស់​ទឹក​ក្តៅ ទឹកសាប៊ូ និង​លាង​សម្អាត​អោយ​បាន​យ៉ាង​ហោច​ណាស់ ៣០​វិនាទី ជា​ពិសេស​មុន​ពេល​បរិភោគ​អាហារ និង​ក្រោយ​ពេល​ចេញពី​បន្ទប់ទឹក ។
 
•​ចូរ​សម្អាត​សម្ភារៈ​ក្នុងផ្ទះ​ជា​ប្រចាំ​៖ ចូរ​សម្អាត់​បន្ទប់ទឹក កន្លែង​បើកទ្វារ ទូរស័ព្ទ និង​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​យ៉ាង​ហោច​ណាស់​អោយ​បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ប្រដាប់​ជូត​ផ្ទះ និង​ក្រដាស់អនាម័យ​ដែល​ប្រើ​ហើយ​បោះចោល ។
 
•​ចៀសវាង​ការ​កាត់​អាហារ​៖ ចូរ​ចៀសវាង​ការ​រៀបចំ​អាហារ​អោយ​អ្នក​ដទៃ​រហូត​ដល់​គ្រូពេទ្យ​ថា​អ្នក​មិន​អាច​ចម្លងជម្ងឺ​ទៅ​អ្នក​ដទៃ​ទេ ។ ប្រសិនបើ​អ្នកធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​អាហារ ឬ​កន្លែង​ថែ​ទាំង​អ្នកជម្ងឺ អ្នក​មិន​ត្រូវ​ទៅ​ធ្វើការ​ទៀត​ទេរ​ហូត​ដល់​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​បង្ហាញ​ថា អ្នក​គ្មាន​បាក់តេរី​គ្រុនពោះវៀន​ក្នុង​ខ្លួន​ទៀត ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com