ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផលវិបាក​ជំងឺរលាកស្រោមខួរ​មាន​អ្វីខ្លះ​?
12, Jun 2023 , 10:59 pm        
រូបភាព
ផលវិបាក​នៃ​ជម្ងឺ​រលាក​ខួរក្បាល​គឺ​យោង​ទៅ​តាម​កត្តា​ជា​ច្រើន​ដូច​ជា​អាយុ មូលហេតុ ភាព​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ និង​ពេលវេលា​នៃ​ការ​ចាប់ផ្តើម​មាន​ជម្ងឺ​រហូត​ដល់​ការ​ព្យាបាល ។​ករណី​ភាគច្រើន មនុស្ស​ដែល​មាន​ជម្ងឺ​ស្រាល​នឹង​ជា​មក​វិញ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍ ដោយ​មិន​មាន​ផលវិបាក​អ្វី​យូរអង្វែង ។

 
ផលវិបាក​នៃ​ជម្ងឺ​ធ្ងន់ធ្ងរ

ការ​គ្រោះថ្នាក់​ទៅ​លើ​ខួរក្បាល​ដោយសារ​ការ​រលាក​អាច​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន ។ ករណី​ធ្ងន់ធ្ងរ​ភាគច្រើន​អាច​បណ្តាល​មក​ពី​៖
  • ឈប់​ដកដង្ហើម
  • សន្លប់
  • ស្លាប់
ផលវិបាក​ផ្សេង​ៗ​ទៀត​ប្រហែលជា​កើត​ជាប់​រហូត​ជា​ច្រើន​ខែ​ដូច​ជា​៖
  • អស់កំលាំង
  • ខ្សោយ
  • បញ្ហា​ដល់​សា​តិ​អារម្មណ៍
  • ប្រែប្រួល​អត្ត​ច​រិ​ក​ផ្ទាល់ខ្លួន
  •  បញ្ហា​លើ​ការ​ចង​ចាំ
  • អសមត្ថភាព​ខាង​បញ្ញា
  • កង្វះ​ខាង​ការ​គ្រប់គ្រង​សាច់ដុំ
  • ស្លាប់​មួយ​ចំហៀង​ខ្លួន
  • មាន​បញ្ហា​ក្នុង​ការ​ស្តាប់ ឬ​មើល
  • មាន​បញ្ហា​ក្នុង​ការ​និយាយ ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com