កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កម្ពុជាលេខ​១វ៉ូវីណាម ខណៈប៉ាល់ ឆរស្ម៊ី ឈ្នះមេដាយ៦តែម្នាក់ឯងក្នុងនោះមាស៤
10, May 2023 , 6:59 pm        
រូបភាព
កម្ពុជា​ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ ទទួលបាន​លទ្ធផល​យ៉ាង​ល្អ​លើ​កីឡា​វ៉ូវីណាម ដែល​ប្រព្រឹត្តទៅពី​ថ្ងៃទី​៦ ដល់​ទី៩ ខែឧសភា នៅទីតាំងប្រកួត OCIC មជ្ឈមណ្ឌលជ្រោយ​ចង្វា។ កម្ពុជា​ឈរលេខ​១លើ​តារាងមេដាយវ៉ូវីណាម ដោយឈ្នះមេដាយមាស​១០ ប្រាក់​៨ និង​សំរឹទ្ធ​៩ ខណៈកីឡាការិនីឆ្នើម ប៉ាល់ ឆរស្ម៊ី បានមេដាយ​មាស​៤ ប្រាក់១ និងសំរឹទ្ធ១ តែម្នាក់ឯងពីវិញ្ញាសា​ឯកត្តជន និងជាក្រុម។

 
ក្នុងការប្រកួត​ប្រជែងលើ​៣០​វិញ្ញាសា កម្ពុជាឈរលេខ១ ដោយមាន​មេដាយ​សរុប​២៧ (មាស​១០ ប្រាក់​៨ សំរឹទ្ធ៩), វៀតណាម ដែលជាម្ចាស់ក្បាច់គុន ស្ថិតនៅ​លេខ​២ ដោយមាន​មេដាយ​មាស​៧ ប្រាក់​១២ សំរឹទ្ធ១ ។
 

ថៃស្ថិតនៅ​លេខ៣ ដោយមាន​មេដាយ​មាស​៥ ប្រាក់​៣ សំរឹទ្ធ​៨, មីយ៉ាន់ម៉ា​លេខ​៤ ជាមួយ​មេដាយ​មាស​៤ ប្រាក់​៣ សំរឹទ្ធ​១៧, ឥណ្ឌូណេស៊ីលេខ​៥ ដោយ​ឈ្នះមេដាយមាស​៣ ប្រាក់​១ សំរឹទ្ធ​១៤, ឡាវ​លេខ​៦ ជាមួយ​មេដាយ​មាស​១ ប្រាក់​១ សំរឹទ្ធ​៥ ខណៈហ្វីលីពីន បាន​ប្រាក់២ និង​សំរឹទ្ធ​៦។
 
មេដាយ​មាស​១០ - កីឡាករ​ អេវីរ:ខាំឈីត​ភូថង (ប្រយុទ្ធ៦៥គីឡូក្រាម)​ 
- កីឡាករ សៀន ចាន់ហួត (មេគុនដំបងវែងបុរសឯកត្តជន)
-កីឡាករ លី បូរ៉ាមី (សម្តែងកាំបិតធំ)
-កីឡាករ លី បូរ៉ាមី (សម្តែងមេគុន)
-កីឡាករ អ៊ឹម លាំងឈុង, នី ទីហ្សា ,ម៉េត សារី,ម៉ែន សុខវិច្ឆិកា, លី បូរ៉ាមី (សម្ដែងគុនដាវក្រុមបុរស៤នាក់)
- កីឡាការិនី ពៅ សុខា និងសឿ ច័ន្ទលក្ខណា (គុនដាវ នារី២នាក់)
-កីឡាការិនី ប៉ាល់ ឆរស្មី (មេគុនកាំបិតភ្លោះនារីឯកត្តជន)
- កីឡាការិនី ប៉ាល់ ឆរស្មី (មេគុនកាំបិតធំ នារីឯកត្តជន)
- កីឡាការិនី ពៅ សុខា, ប៉ាល់ ឆរស្មី, សឿ ច័ន្ទលក្ខិណា,សុខ សុភី និងសុខ និដានុត (សម្ដែងគុនដាវក្រុម នារី៤នាក់)
-កីឡាករ ជិន ពិសិដ្ឋ ,សាន សុជាតិ, ម៉េត សុភក្ត្រា, ប្រាក់ សុវណ្ណនី និងកីឡាការិនី ប៉ាល់ ឆរស្មី ,ពៅ សុខា, ឃន ចាន់សុភ័ក្រនាថ (ការពារខ្លួនចម្រុះ បុរស៣ និងនារី៣នាក់)


 
មេដាយប្រាក់៨
- កីឡាករ អ៊ុំ និមល ​(ប្រយុទ្ធទម្ងន់៥៥គីឡូក្រាម)
-កីឡាករ ម៉េត សុភក្រ្តា និងម៉េត សារី (ស្នៀតការពារខ្លួនបុរស២នាក់ មានអាវុធ)
-កីឡាករ សាន សុជាតិ ,នី ទីហ្សា ,ជិន ពិសិដ្ឋ ,ជ្រឹន ប៊ុនឡុង, សៅ សាវិន (បុរស៤នាក់ មានអាវុធ)
- កីឡាការិនី ឃន ចាន់សុភ័ក្រនាថ និងសុខ និដានុត (ស្នៀតការពារនារី ២នាក់ មានអាវុធ)
- កីឡាការិនី ឯម ច័ន្ទកនិកា (សម្ដែងនារីឯកត្តជន)
-កីឡាការិនី ឯម ច័ន្ទកនិកា (សម្តែងមេគុន)
- កីឡាការិនី ពៅ សុខា (សម្ដែងគុនដាវ នារីឯកត្តជន)
-កីឡាការិនី ប៉ាល់ ឆរស្មី កីឡាករ ប្រាក់ សុវណ្ណនី ជ្រឹន ប៊ុនឡុង, រិទ្ធ វណ្ណារី និង ម៉េត សុភក្រ្តា (ក្បាច់ការពារខ្លួន នារីម្នាក់ និងបុរស៣នាក់)



មេដាយសំរឹទ្ធ៩
-កីឡាករ កៅ វិចិត្ររាជ្រ (ប្រយុទ្ធទម្ងន់៧០គីឡូក្រាម) 
-កីឡាការិនី ហ៊ឹម ដាណេ (ប្រយុទ្ធទម្ងន់៥០គីឡូក្រាម) 
-កីឡាការិនី ប៉ិច ជំនោ (​ប្រយុទ្ធទម្ងន់៥៥គីឡូក្រាម)
-កីឡាការិនី​ សុខ សុភី (ប្រយុទ្ធ​៦៩គីឡូក្រាម)
-កីឡាការិនី ជុក សូម៉ាលី (​ប្រយុទ្ធទម្ងន់៦៥គីឡូក្រាម)
-កីឡាករ ម៉េត សុភក្រ្តា និងម៉េត សារី (សម្ដែងក្បាច់ការពារខ្លួន បុរស ២នាក់គ្មានអាវុធ)
-កីឡាករ ជ្រិន ប៊ុនឡុង ,ជិន ពិសិដ្ឋ ,ម៉េត សុភក្រ្តា, កៅ វិចិត្ររាជ្រ និងសាន សុជាតិ (សម្ដែងក្បាច់ពិសេសក្រុម បុរស៤នាក់)
-កីឡាការិនី ពៅ សុខា និងសុខ និដានុត (សម្ដែងការពារខ្លួន នារី២នាក់ គ្មានអាវុធ)
-កីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាករ ម៉េត សុភក្រ្តា (ក្បាច់ការពារខ្លួននារីម្នាក់ និងបុរសម្នាក់ មានអាវុធ)។
 


តាមលទ្ធផលនេះ កីឡាការិនី ប៉ាល់ ឆរស្មី គឺជាអត្តពលិក​ដ៏ជោគជ័យជាងគេ​ប្រចាំ​ប្រភេទកីឡា​វ៉ូវីណាម និង​គ្រប់ប្រភេទ​កីឡារបស់​កម្ពុជា​ក្នុងស៊ីហ្គេម ដោយទទួលបាន​មេដាយ​មាស​៤ ប្រាក់១ និង​សំរឹទ្ធ១, កីឡាការិនី ពៅ សុខា ឈ្នះមេដាយមាស​៣ ប្រាក់១ សំរឹទ្ធ១, កីឡាករ លី បូរ៉ាមី ឈ្នះមេដាយមាស​៣ រីឯកីឡាករ-ការិនីជាច្រើនទៀត ក៏ទទួលបានមេដាយ​លើសពី១ផងដែរ៕
 
រាយការណ៍បន្ថែមដោយ ទេព ពិទូរ្យ, ឈុំ ចន្ថា និង ឈន សុផាត
 


© រក្សាសិទ្ធិដោយ thmeythmey.com