កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មេដាយមាសទី៥ប្រចាំថ្ងៃពីគុនខ្មែរ! ឡៅ ចិត្រា ឈ្នះវៀតណាមលើទម្ងន់៦៧គីឡូក្រាម 
×![]()
ឡៅ ចិត្រា បានយកឈ្នះគូប្រជែងវៀតណាម Chau Dat Nguyen នៅវគ្គផ្តាច់ព្រ័ត្រក្នុងទម្ងន់៦៧គីឡូក្រាមដើម្បីក្លាយជាម្ចាស់មេដាយមាសទី៥ប្រចាំថ្ងៃទី១០ ខែឧសភា នេះ ពីកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចិត្រា បានផ្តួល Chau Dat ឱ្យដួលនៅចុងទឹកទី៣តែម្តង។
កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចិត្រា យកឈ្នះកីឡាករម៉ាឡេស៊ី Athachai Saiphawat Kiang នៅត្រឹមទឹកទី១។ កីឡាករ៤រូបទៀតដែលបានឈ្នះមេដាយមាសជាបន្តបន្ទាប់រួមមាន ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង និង ហ៊ឹម គឹមរៀង រីឯកីឡាការិនី សំ សំណាង បានមេដាយប្រាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com