ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​រលាក​ស្រោម​បេះដូង​មាន​សញ្ញា​អ្វីខ្លះ​ ?
12, May 2023 , 6:59 am        
រូបភាព
ជំងឺ​រលាក​ស្រោម​បេះដូង​គឺជា​ការ​ឡើង​ហើម និង​រលាក​ស្រោម​បេះដូង (​ជា​ភ្នាស់​ថង​ដ៏​ស្តើង​មួយ​សំរាប់​ព័ទ្ធ​ជុំវិញ​បេះដូង​) ។ ការ​រលាក​ស្រោម​បេះដូង​ច្រើន​បង្ក​អោយ​មានការ​ឈឺ​ដើមទ្រូង និង​ពេល​ខ្លះ​បង្ក​អោយ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ។ ការ​រលាក​ស្រោម​បេះដូង​ជា​ធម្មតា​កើតឡើង​ភ្លាម​ៗ និង​រយៈពេល​ខ្លី ។

 
នៅ​ពេល​រោគ​សញ្ញា​មានការ​វិវត្តន៍​បន្តិច​ម្តង់​ៗ ឬ​នៅ​ជាប់​រហូត ការ​លាក់​ស្រោម​បេះដូង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ ។ ការ​ឈឺ​ដើមទ្រូង​ជា​លក្ខណៈ​ដូច​មុត​អាច​កើតឡើង​នៅ​ពេល​ដែល​មានការ​រលាក​ដល់​ស្រទាប់​ទាំង​ពី​របស់​ស្រោម​បេះដូង​នៅ​ពេល​កកិត​គ្នា ។
 
ក្នុង​ករណី​ស្រាល​ប្រហែលជា​ការ​ឈឺចាប់​នោះ​នឹង​បាត់​វិញ​ដោយ​ខ្លួនឯង ។ ចំពោះ​ករណី​ធ្ងន់ធ្ងរ​ត្រូវ​តែ​មានការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ និង​អ្វី​ដែល​ជា​លក្ខណៈ​កម្រ​គឺ​វះកាត់ ។ ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេលវេលា​ប្រហែលជា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​រយៈពេល​វែង​បាន ។
 
រោគ​សញ្ញា
 
ចំពោះ​ការ​រលាក​ស្រោម​បេះដូង​ស្រួច​ស្រាវ​ជា​ធម្មតា​កើតឡើង​តិច​ជាង​ពីរ​បី​ស​ប្តា​ហ៍ ហើយ​ករណី​រ៉ាំរ៉ៃ​វិញ​ច្រើន​តែ ៦​ខែ​ឡើង​ទៅ ។
 
ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​ស្រោម​បេះដូង​ស្រួច​ស្រាវ រោគ​សញ្ញា​ដែល​ច្រើន​តែ​កើត​មាន​បំផុត​គឺ​ការ​ឈឺ​ជា​លក្ខណៈ​មុត ឬ​ពឺត​នៅ​ខាងក្រោយ​ឆ្អឹងជំនី​ដើមទ្រូង​ខាងឆ្វេង ។ ទោះជា​យ៉ាងណា​ក៏​ដោយ មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​រលាក​ស្រោម​បេះដូង​ស្រួច​ស្រាវ​ច្រើន​ប្រាប់​ពី​សញ្ញា​របស់​ពួក​គេ​ថា​មានការ​ឈឺទ្រូង​ដូច​ជា​ណែន​ៗ រមាស់ ឬ​មាន​សម្ពាធ​អ្វីមួយ ហើយ​ការ​ឈឺ​នោះ​មាន​ភាព​ប្រែប្រួល​ទៅ​តាម​មនុស្ស​ម្នាក់​ៗ ។
 
ការ​ឈឺចាប់​ដោយសារ​ការ​រលាក​ស្រោម​បេះដូង​ស្រួច​ស្រាវ​ប្រហែលជា​រាលដាល​ទៅ​ដល់​ស្មា និង​ក​ខាងឆ្វេង​ទៀត​ផង ។ វា​ច្រើន​តែ​ឈឺ​ខ្លាំង​នៅ​ពេល​អ្នក​ដេក ឬ​ដកដង្ហើម​ជ្រៅ ។ ការ​ក្អក ដកដង្ហើម​ជ្រៅ ឬ​ការ​លេប​ចំណីអាហារ​ក៏​ប្រហែលជា​ធ្វើ​អោយ​ឈឺចាប់​កាន់តែ​ខ្លាំង ។ ការ​អង្គុយ​នៅ​ស្អៀ​ម​ច្រើន​តែ​អាច​បំបាត់​ការ​ឈឺចាប់​បាន ។ វា​ប្រហែលជា​មានការ​ពិបាក​ក្នុង​ការ​ញែក​អោយ​ដាច់​រវាង​ការ​ឈឺ​ស្រោម​បេះដូង​ពី​ការ​ឈឺ​បណ្តាល​មក​ពី​ការ​គាំងបេះដូង​ណាស់ ។
 
ការ​រលាក​ស្រោម​បេះដូង​រ៉ាំរ៉ៃ​ជា​ធម្មតា​មានការ​ទាក់ទង​នឹង​ការ​រលាក់​រ៉ាំរ៉ៃ និង​មក​ពី​ការ​ដក​ទឹក​ក្នុង​ស្រោម​បេះដូង (Pericardial Effusion) ។ រោគ​សញ្ញា​ភាគច្រើន​នៃ​ការ​រលាក​ស្រោម​បេះដូង​រ៉ាំរ៉ៃ​គឺ​ឈឺទ្រូង ។
 
យោង​ទៅ​តាម​ប្រភេទ និង​រោគ​សញ្ញា​នៃ​ការ​រលាក​ស្រោម​បេះដូង​ប្រហែលជា​មាន​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖
 
– ការ​ឈឺ​មាន​សភាព​ដូច​ជា​មុត​នៅ​ចំ​កណ្តាល ឬ​ផ្នែក​ខាងឆ្វេង​នៃ​ទ្រូង
– ពិបាក​ដកដង្ហើម​នៅ​ពេល​ត​ម្រេ​ត​ខ្លួន
– មិនសូវ​ក្តៅខ្លួន​ខ្លាំង
– អ្វី​ៗ​ទាំងអស់​គឺ​ខ្សោយ អស់កម្លាំង ឬ​មាន​អារម្មណ៍​ថា​មាន​ជំងឺ
– ក្អក​ស្ងួត
– ហើមពោះ ឬ​ជើង
 
ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ
 
ចូរ​ស្វែងរក​សេវា​ថែទាំ​វេជ្ជសាស្ត្រ​អោយ​បាន​លឿន​បំផុត​ប្រសិនបើ​អ្នក​កើត​មាន​រោគ​សញ្ញា​ថ្មី​ក្រៅពី​ឈឺទ្រូង ។
 
រោគ​សញ្ញា​ជា​ច្រើន​របស់​ការ​រលាក​ស្រោម​បេះដូង​មាន​សភាព​ស្រ​ដៀង​គ្នា​នឹង​សញ្ញា​នៃ​ជំងឺ​បេះដូង និង​សួត​ដែរ ។ កាលណា​ដែល​អ្នក​មានការ​វាយតម្លៃ​កាន់តែ​ឆាប់ ការ​ទទួល​បាន​នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹមត្រូវ​ក៏​កាន់តែ​លឿន​ដែរ ។ ឧទាហរណ៍ ថ្វីបើ​មូលហេតុ​នៃ​ការ​ឈឺទ្រូង​អាច​ប្រហែលជា​ការ​រលាក់​ស្រោម​បេះដូង​ក៏​ពិតមែន តែ​មូលហេតុ​ពិត​ប្រាក់​ក៏​អាច​ជា​ការ​គាំងបេះដូង ឬ​ការ​មាន​កំនក​ឈាម​ក្នុង​សួត​ដែរ (Pulmonary Embolus) ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com