កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អត្តពលិកប៉េតង់កម្ពុជា ត្រូវដណ្ដើមេដាយមាសជាមួយឡាវ លើវិញ្ញាសាបុរស២ និងស្រី១នាក់ 
×![]()
អត្តពលិកជម្រើសជាតិប៉េតង់កម្ពុជា៣រូប ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយឡាវ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាម៉ោង១រសៀលថ្ងៃទី១១ ឧសភា នៅពហកីឡដ្ឋានជាតិអូឡាំពិក។ អត្តពលិកប៉េតង់កម្ពុជា បានទម្លាក់ក្រុមថៃ ដោយលទ្ធផល១៣-៨។
អត្តពលិកកម្ពុជាទាំង៣រូប មានកីឡាការិនី វង ចន្ថា ,កីឡាករ ស៊ិន វង់ និងកីឡាករ យឹម សុភ័ណ្ឌ ។ ពួកគេ បានយ៉ាងឈ្នះថៃ ទាំងលំបាកសម្រាប់ការប្រកួតយ៉ាងស្វិតស្វាញនេះ។
ដោយឡែកកីឡាករ សៀង វណ្ណា , កីឡាការិនី កែវ សុវណ្ណា និង វណ្ណ ម៉ូនីកា បានប្រកួតចាញ់ក្រុមម៉ាឡេស៊ី មានអត្តពលិក Mohamad Muiz Ezham Hohd Rizan, Nur Thahira Tasnim Abdul Aziz និង Sharifah Afiqah Farzana Syed Ali លើវិញ្ញាសាចម្រុះនារី២ និងបុរស១នាក់ ដោយលទ្ធផល១៣-៨ ដែរ។
កាលពីថ្ងៃទី៩ ឧសភា ប៉េតង់កម្ពុជា បានមេដាយប្រាក់៤ និងមេដាយសំរឹទ្ធ១។
© រក្សាសិទ្ធិដោយ thmeythmey.com