កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ប៉េតង់កម្ពុជាបន្តចាញ់វគ្គផ្តាច់ព្រ័ត្រលើកទី៥ ដោយក្រុមបុរស២នារី១ ចាញ់ក្រុមឡាវ 
×![]()
ក្រុមប៉េតង់កម្ពុជាបន្តខកចិត្តជាលើកទី៥នៅវគ្គផ្តាច់ព្រ័ត្រ ដោយបានចាញ់ក្រុមឡាវ ១៣-៥លើវិញ្ញាសាវាយគូចម្រុះ បុរស២ នារី១ នាថ្ងៃទី១១ ខែឧសភានេះ។ នេះជាមេដាយប្រាក់លើកទី៥របស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាការិនី វង ចន្ថា កីឡាករ ស៊ិន វង់ និងកីឡាករ យឹម សុភ័ណ្ឌ បានទទួលជ័យជម្នះ ១៣-៣ លើក្រុមម៉ាឡេស៊ី, ឈ្នះក្រុមហ្វីលីពីន ១៣-៣។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បន្តយកឈ្នះថៃ ១៣-៨។
សម្រាប់វិញ្ញាសាវាយគូចម្រុះ ៣ទល់៣ (បុរស២នារី១) នេះ ឡាវ បានមេដាយមាស កម្ពុជាបានមេដាយប្រាក់ ខណៈថៃ និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធស្ទួន។
សូមបញ្ជាក់ថា ប៉េតង់កម្ពុជាឈានដល់វគ្គផ្តាច់ព្រ័ត្រ៥វិញ្ញាសា ប៉ុន្តែរបូតមេដាយមាស៣ទៅឡាវ និងមាស២ទៅថៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com