កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរ កីឡាករគុនខ្មែរ ឃុន បូរ៉ា បានមេដាយមាស ក្រោយផ្ដួលឡាវ ឱ្យសន្លប់ទឹកទី១ 
×![]()
កីឡាករប្រដាល់គុនខ្មែរ ឃុន បូរ៉ា បានមេដាយមាស ក្រោយយកឈ្នះកីឡាករឡាវ Soubinh Banxadeth លើប្រភេទទម្ងន់៦៣គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្កេម លើកទី៣២ នៅរសៀលថ្ងៃទី១១ ឧសភា នាពហុកីឡដ្ឋានមរតកតេជោ។
ឃុន បូរ៉ា បានផ្ដួល Soubinh ឱ្យសន្លប់នៅទឹកទី១ ដោយការប្រើជង្គង់បុកចំពេញពោះកីឡាករឡាវរូបនេះ ។ ជ័យជម្នះរបស់ បូរ៉ា គឺបានយកមេដាយមាសទី១១ នៃកីឡាគុនខ្មែរ ជូនកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com