កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរ កីឡាករគុនខ្មែរ ព្រំ សំណាង បានមេដាយមាស ក្រោយឈ្នះមីយ៉ាន់ម៉ា 
កីឡាករកម្ពុជា ព្រំ សំណាង បង្គោលក្រហម ប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Tun Tun Minh នាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១១ ឧសភា នៅពហុកីឡដ្ឋានមរតកតេជោ
×![]()
កីឡាករប្រដាល់គុនខ្មែរ រុំ សំណាង (ព្រំ សំណាង) ដណ្ដើមបានមេដាយមាស ពីកីឡាករមីយ៉ាន់ម៉ា Tun Tun Minh លើទម្ងន់៨១កីឡូក្រាម វាវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នារសៀលថ្ងៃទី១១ ឧសភា នៅពហុកីឡដ្ឋានមរតកតេជោ។ ព្រំ សំណាង បានដណ្ដើមមេដាយមាសទី១៤ ជូនកម្ពុជា លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ។
ទឹកទី១ និងទី២ កីឡាករកម្ពុជា រុំ សំណាង ឬ ព្រំ សំណាង បានវាយសម្រុកលើកីឡាករ Tun Tun Minh ផ្ទួនៗ ធ្វើឱ្យកីឡាករមីយ៉ាន់ម៉ារូបនេះ ទប់ស្មារតីមិនចង់បាន។ កីឡាករមីយ៉ាន់ម៉ា ហាក់ដូចជាអស់សន្ទុះវាយបកលើ ព្រំ សំណាង វិញ។ ឈានចូលទឹកទី៣ ព្រំ សំណាង តាមវាយលើកីឡាករមីយ៉ាន់ម៉ា ជាបន្តបន្ទាប់ ជាមួយកែង ជង្គង់ និងកណ្ដាប់ដៃ ចំៗគោលដៅ យ៉ាងមានប្រសិទ្ធភាព។ ចប់ការប្រកួត៣ទឹកនេះ អាជ្ញាកណ្ដាលកាត់សេចក្តី បានសម្រេចឱ្យកីឡាករ ព្រំ សំណាង ឈ្នះពិន្ទុកីឡាករមីយ៉ាន់ម៉ា៕ © រក្សាសិទ្ធិដោយ thmeythmey.com