ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ជំរុញសមាជិកអាស៊ានបន្តស្វែងរកវិធីសាស្រ្តជួយស្តារសន្តិភាពនៅមីយ៉ាន់ម៉ា
11, May 2023 , 8:19 pm        
រូបភាព
មេដឹកនាំកម្ពុជា ជំរុញសមាជិកអាស៊ានបន្តស្វែងរកវិធីសាស្រ្តជួយស្តារសន្តិភាពនៅមីយ៉ាន់ម៉ា
មេដឹកនាំកម្ពុជា ជំរុញសមាជិកអាស៊ានបន្តស្វែងរកវិធីសាស្រ្តជួយស្តារសន្តិភាពនៅមីយ៉ាន់ម៉ា
«អាស៊ាន គួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ»។ នេះមតិរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាមេដឹកនាំអាស៊ាន ដែលជួបជុំគ្នានៅឥណ្ឌូណេស៊ី។



កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា នៅប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣នេះ។ ខ្លឹមសារអំពីកិច្ចប្រជុំ និងប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលលើកឡើងក្នុងកិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
សម្តេចនាយករដ្ឋមន្រ្តី នៅមានពាក្យពីរបីមាត់ទៀត ពាក់ព័ន្ធនឹងវិបត្តិនៅមីយ៉ាន់ម៉ា។ មេដឹកនាំកម្ពុជា ថ្លែងថា ការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទាំង៥ចំណុច និងសេចក្តីសម្រេចផ្សេងទៀត ដែលប្រមុខដឹកនាំអាស៊ានអនុម័តកន្លងមក គឺមានសារសំខាន់ចំពោះមីយ៉ាន់ម៉ា។ 
 
សូមរម្លឹកខ្លីថា មីយ៉ាន់ម៉ា ចាប់ផ្តើមជួបវិបត្តិតាំងពីពេលមានរដ្ឋប្រហារទម្លាក់ អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច នៅដើមឆ្នាំ២០២១។ បច្ចុប្បន្ន ប្រទេសជាសមាជិកអាស៊ានមួយនេះ ត្រូវបានគ្រប់គ្រងដោយរបបយោធា៕ 
 

Tag:
 ហ៊ុន សែន
  មីយ៉ាន់ម៉ា
  កិច្ចប្រជុំអាស៊ានលើកទី៤២
© រក្សាសិទ្ធិដោយ thmeythmey.com