ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ៉ុត​ជួយ​សុខភាព​ភ្នែក​តាមរបៀប​ណា​?
14, May 2023 , 6:59 am        
រូបភាព
សារធាតុ Beta-carotene ក្នុង​មើម​ការ៉ុត​បំពេញ​តួនាទី​របស់​ខ្លួន​រហូត​ដល់​ទ្វេ​ដង​ក្នុង​ការ​បំ​លែងខ្លួន​ទៅ​ជា​វីតាមីន A និង​ជួយ​ពង្រឹង​ដល់​សុខភាព​ភ្នែក​។

 
អត្ថប្រយោជន៍​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ដឹង​យ៉ាង​ច្បាស់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​ម្ល៉េះ ព្រោះ​កាលណា​ចំនួន​របស់ Beta-carotene​មាន​កាន់តែ​ច្រើន វា​នឹង​ជួយ​អោយ​អ្នក​បើក​យន្តហោះ​មើលឃើញ​ពេល​យប់​កាន់តែ​ច្បាស់​។
 
វីតាមីន A ជួយ​ដល់​សុខភាព​ភ្នែក​បាន​តាម​រយៈ​ការ​បង្កើត​ពណ៌​លើ​កូនក្រមុំ​ក្នុង​ភ្នែក​ដើម្បី​អាច​មើលឃើញ​អ្វី​ៗ​នៅ​ពេល​យប់​បាន​។ ការ​បង្កើត​ពណ៌​នេះ​ឈ្មោះ​ថា Rhodopsin ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ដែល​មាន​រំញោច​នឹង​ពន្លឺ​របស់​រេ​ទី​ន​។ កាលណា​អ្នក​ទទួល​បាន​វីតាមីន A​កាន់តែ​ច្រើន សារធាតុ Rhodopsin ក្នុង​ខ្លួន​ក៏​ផលិត​កាន់តែ​ច្រើន​ដែរ​។ ផ្ទុយ​ទៅ​វិញ ចំពោះ​អ្នក​ដែល​មាន​វីតាមីន A ទាប ពួក​គេ​ប្រហែលជា​ទទួល​រង​នូវ​ការ​ងងឹតភ្នែក​នៅ​ពេល​យប់ ដែល​វា​មាន​ភាព​ពិបាក​នៅ​ពេល​បើកបរ​នៅ​ពេល​ងងឹត​។
 
លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​អោយ​ភ្នែកមាន​សុខភាព​ល្អ មើម​ការ៉ុត​ក៏​អាច​ជួយ​អ្នក​បាន​ដែរ ព្រោះ​ការ​សិក្សា​នៅ​ឯ​មន្ទីរពេទ្យ Brigham and Women’s Hospital ក្នុង​ទីក្រុង Boston បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Carotenoid​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​ពិការ​ភ្នែក​លើ​មនុ​ស្ចា​ស់​ធ្ងន់ធ្ងរ​រហូត​ដល់ ៣៦​ភាគរយ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com