ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុដែល​ធ្វើអោយ​អ្នក​មាន​ជំងឺ​ហឺត
15, May 2023 , 6:59 am        
រូបភាព
គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា ជំងឺហឺត​នេះ​បណ្តាលមកពី​អ្វី​នោះ​ទេ​។ វា​ត្រូវ​បាន​គេ​គិត​ថា ជំងឺ​នេះ​ជា​កត្តា​រួមផ្សំ​នៃ​​មជ្ឈដ្ឋាន​រស់នៅ និង ហ្សែ​ន​។ នរណា​ម្នាក់​ដែល​មាន​ជំងឺ​នេះ អាច​មាន​ឳ​ពុក ឬ ម្តាយ ឬក៏​សាច់សាលោហិត​ជិត អាចជា​មនុស្ស​មាន​ជំងឺហឺត​នេះ ឬ ធ្លាប់​មាន​វា​កាល​ពី​ពួកគេ​នៅ​តូច​។

 
មនុស្ស​ដែល​លើស​ទំងន់​ជ្រុល ហាក់ដូចជា​​អាច​កើតមាន​ជំងឺ​ហឺត ទោះ​បី​ជា​មនុស្ស​ដែល​មាន​ជំងឺ​នេះ អាច​នឹង​មិន​ចាំបាច់​មា​ន​ការឡើង​ទំងន់​ជ្រុល​។​​ជំងឺហឺត​មិនមែនជា​ជំងឺឆ្លង​នោះទេ ដូច្នេះ​អ្នក​មិន​អាច​ទទួល​ការចំលង​ពី​នរណា​ម្នាក់​ដែល​មាន​ជំងឺ​នេះ​នោះ​ទេ​។​
 
​រោគសញ្ញា​នៃ​ជំងឺហឺត​អាច​កើត​មាន​ដោយសារតែ វត្ថុ​ផ្សេងៗ​គ្នា​ជា​ច្រើន ហើយ​មូលហេតុ​ដែល​បណ្តាល​អោយ​មនុស្ស​ម្នាក់​មាន​ការ​រើ​ឡើង​នៃ​ជំងឺ​នេះ អាច​មិន​កើត​មាន​ដូចគ្នា ចំពោះ​អ្នកជំងឺ​ផ្សេង​ទៀត​ទាល់តែ​សោះ ។ វត្ថុ​ទាំង​​ឡាយ​ណា ដែលជា​អ្នក​ចាប់ផ្តើម​បង្កអោយមាន​រោគសញ្ញា​នៃ​ជំងឺ​ហឺត នេះ​ត្រូវបាន​គេ​ហៅថា គន្លឹះ​ចំបង​ដែល​ធ្វើ​​អោយ​មាន​ការ​ផ្ទុះឡើង​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ចំបង​ដែល​តែងតែ​ធ្វើអោយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ៖
  • អា​លែ​ហ្សែ​ន ( សារជាតិ​ដែលនាំអោយ​មាន​ប្រតិកម្ម ) ​មាន​អ្នក​ជំងឺហឺត​ខ្លះ​បាន​សំគាល់​ឃើញ​សារជាតិ​ដែល​ធ្វើអោយ​មាន​ប្រតិកម្ម​ទាំងនោះ​។​សារធាតុ​ជាក់លាក់​មួយចំនួន​អាច​បណ្តាលអោយ​មនុស្ស​ខ្លះ​មានប្រតិកម្ម​អា​លែ​ហ្សី ហើយ​វា​អាច​ជា​គន្លឹះ ដ៏​ចំបង​ដែល ធ្វើអោយ​មាន​ការ​ផ្ទុះ​ឡើង​នេះ​។ អា​លែ​ហ្សែ​ន​ដែល​តែងតែ​កើតមាន មានដូចជា​៖  ពពួក​សត្វល្អិត​ដែល​រស់​
  • ​នៅក្នុង​ធូលី​, ផ្សិត​, លំអង​ផ្កា​, រោម​សត្វ និង សត្វ​កន្លាត​។
     
  • សារជាតិ​នៅក្នុង​ខ្យល់​ដែល​បណ្តាល​អោយ​មាន​ការ​រលាក​ក្រហាយ និង ការបំពុល​​សារធាតុ​ជាក់លាក់​មួយចំនួន ដែល​មាន​នៅក្នុង​ខ្យល់ ដូចជា​កំទេច​ដី​ស ឬ ផ្សែង អាច​ជា​គន្លឹះ​បណ្តាល​
  • ​អោយមាន​ជំងឺហឺត​នេះ ដោយសារ​តែ​ពួក​វា​ធ្វើអោយ​មាន​ការ​រលាក​ក្រហាយ​ដល់​ផ្លូវដង្ហើម​។ ផ្សែង​បារី​គឺជា​​មូលហេតុ​ដ៏​ចំបង​ដែល​នាំអោយ​មាន​រោគសញ្ញា​នៃ​ជំងឺហឺត​រើ​ឡើង ។​ការ​ស្រូបយក​ផ្សែង​បារី​ពី​អ្នក​ជក់ អាច​​ជា​គន្លឹះ​ដែលនាំអោយ​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ ចំពោះ​មនុស្ស​ដែល​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​អ្នក​ជក់បារី​។​ផលិតផល​ដែល​មាន​ក្លិន​មួយចំនួន​ដូចជា ទឹកអប់​, គ្រឿងសំអាង និង ទឹក​សំរាប់​លាង​សំអាត​ក៏​អាច​ជា​មូល​​ហេតុ​នាំអោយ​មាន​ការ​រើ​ឡើង​នៃ​រោគសញ្ញា​របស់​ជំងឺហឺត   ហើយ​វា​ក៏​អាច​រួម​មាន​ផង​ដែរ    ពី​ក្លិន​ឆួល​ខ្លាំង​​ដែល​មាន​មកពី​ការ​លាបថ្នាំ​ពណ៌​ថ្មីៗ ឬ ក្លិន​សាំង​។ ការសិក្សា​ស្រាវជ្រាវ​ខ្លះ​ទៀត​ក៏ បាន​រក​ឃើញ​ផង​ដែរ​ថា​កំរិត​ខ្ពស់​នៃ​ការបំពុល​នៅក្នុង​ខ្យល់​ដូចជា អូ​សូន អាច​រំខាន​ដល់​ជាលិកា​នៃ​ញាណ នៅក្នុង​បំពង់​ទងសួត​​និង អាច​ធ្វើអោយ​រោគសញ្ញា​នៃ​ជំងឺហឺត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចំ​ពោះ​មួយ​ចំនួន​ដែល​ស្ថិត​នៅក្នុង ស្ថានភាព​​នេះ ។​
     
  • ការធ្វើ​លំ​ហាត់ប្រាណ ។ មាន​មនុស្ស​ខ្លះ មានការ​ហាត់ប្រាណ​ដែល ជាហេតុ​នាំ​អោយ​មាន​ជំងឺ​ហឺត ដែល​វា​ត្រូវ​បាន​ជំរុញ​ដោយ​សកម្មភាព​រាងកាយ​។ ទោះបីជា​វា ពិតជា​មាន​ការរំខាន​ខ្លាំង​យ៉ាងណា​ក៏ដោយ ករណី​នៃ​លំ​ហាត់ប្រាណ​ដែលនាំអោយ​មាន​ជំងឺហឺត​ភាគច្រើន អាច​ធ្វើការ​ព្យាបាល​បាន ដូច្នេះ​ពួកគេ​នៅតែ​អាច រីករាយ​ជាមួយនឹង​កីឡា​ដែល​ពួកគេ​ស្រលាញ់ ។​
     
  • អាកាសធាតុ ។ ខ្យល់​ត្រជាក់ ឬ ស្ងួត​ពេលខ្លះ អាច​ជា​គន្លឹះ​ដែលនាំអោយ​មាន​រោគសញ្ញា​នៃ​ជំងឺហឺត​នេះ​​ចំពោះ​ក្រុម​មនុស្ស​ជាក់លាក់​មួយចំនួន​។ ហើយ​អាកាសធាតុ​ក្តៅ ឬ សើម​ខ្លាំង​ក៏​អាច​ធ្វើអោយមាន​បញ្ហា​នេះ កើតមានឡើង​ផងដែរ​។​
     
  • ការ​ចំលងរោគ​តាម​បំពង់​ផ្លូវដង្ហើម ។ ការ​ផ្តាសាយ​, គ្រុន និង ការចំលង​របស់​ពពួក​វីរុស​ផ្សេងទៀត អាច​ជា​កត្តា​នាំអោយ​មាន​ជំងឺ​ហឺត ចំពោះ​មនុស្ស​ខ្លះ​។​
  • វត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត អាច​ជា​ហេតុ​នាំអោយមាន​រោគសញ្ញា​នៃ​ជំងឺហឺត​ចំពោះ​ក្រុមមនុស្ស​ដែល​ស្ថិតនៅក្នុង​​ស្ថានភាព​នោះ​។ ជា​ឧទាហរណ៍ ជំងឺហឺត​របស់​ស្ត្រី អាច​មាន​សភាព​កាន់តែ​អាក្រក់ នៅ​មុនពេល​នាង​មាន​ការធ្លាក់​​ឈាម​រដូវ​។ ហើយ​រួម​ថែមទាំង ការ​សើច​, យំ និង ស្រេក ពេល​ខ្លះ​ក៏​អាច​ជា​មូលហេតុ​បណ្តាល​អោយ   ផ្លូវ​ខ្យល់​​ឡើង​តឹង នៅក្នុង​សួត​ដែល​ឆាប់​មានប្រតិកម្ម និង ជា​គន្លឹះ​ចំបង​ដែលនាំអោយ​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺហឺត​នេះ ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com