ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ម្នា​ស់ មានអត្ថប្រយោជន៍​ចំពោះ​សុខភាព ៧​យ៉ាង
12, May 2023 , 10:59 pm        
រូបភាព
ផ្លែ​ម្នាស់​គឺជា​ផ្លែ​ឈើ​ដុះ​ក្នុង​តំបន់​ត្រូ​ពេជ្រ​ដ៏​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក​។ វា​មាន​រសជាតិ​ផ្អែម​, សម្បូរ​ទឹក​, និង​មាន​រសជាតិ​ឆ្ងាញ់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺជា​ផ្លែ​ឈើ​ដែល​ផ្តល់​ជា​សុខភាព និង​សម្បូរ​ជីវជាតិ​បំផុត​។ ដើម្បី​ចង់​ដឹង​អោយ​កាន់តែ​ច្រើន​អំពី​វា​ទៀត​នេះ ខាងក្រោម​នេះ​ជា​ការ​បញ្ហា​ញ​ជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ពី​ការ​ញ៉ាំ​ផ្លែ​ម្នាស់​។

 
dessert pineapple sliced on a wooden plate
 
១. ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន
 
ម្នាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន​ដូច​ជា វីតាមីន A, វីតាមីន C, កាល់ស្យូម​, ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ជាតិ​សរសៃ និង​កាឡូរី​ដែរ​។ អ្វី​ដែល​ជា​គុណប្រយោជន៍​ខ្ពស់​ជាងគេ​របស់​វា​គឺ វា​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប​។ ជីវជាតិ​ទាំងឡាយ​ដែល​វា​មាន​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទាំងអស់​។
 
២. បង្ការ​ការ​ក្អក និង​ផ្តាសាយ
 
ចាប់តាំងពី​ផ្លែ​ម្នាស់​សម្បូរ​វីតាមីន C មក វា​អាច​ជួយ​សម្លាប់​វី​រ៉ុ​ស​ដែល​ជា​អ្នក​បង្ក​អោយ​មានការ​ក្អក និង​ផ្តាសាយ​បាន​។ ទោះបីជា​នៅ​ពេល​អ្នកមាន​ជំងឺ​នេះ​ហើយ​ក៏​ដោយ ក៏​ផ្លែ​ម្នាស់​អាច​ជួយ​អ្នក​បាន​ដែរ​។ ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​សារធាតុ Bromelain ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​បំបាត់​អាកា​រៈ​ក្អក និង​ការ​ករ​ស្លេះ​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​ខណៈ​ពេល​ដែល​កំពុង​តែ​ញ៉ាំ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ក៏​អាច​ជួយ​អោយ​អ្នកជា​វិញ​កាន់តែ​ឆាប់​ដែរ​។
 
៣. ពង្រឹង​សុខភាព​ឆ្អឹង
 
ផ្លែ​ម្នាស់​ក៏​ជាទី​ពេញ​និយម​មួយ​ដែរ​ព្រោះ​វា​មាន​សមត្ថភាព​ក្នុង​ការ​សាងសង និង​រក្សា​អោយ​ឆ្អឹង​រឹង​មាំ​។ នេះ​ដោយសារ​តែ​ផ្លែ​ឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ម៉​ង់​ហ្គា​ណែ​ស ជា​ជាតិ​រ៉ែ​ម្យ៉ាង​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ឆ្អឹង និង​ជាលិកា​ត​ភ្ជាប់​។ តាម​ពិត បើសិនជា​អ្នក​ញ៉ាំ​ទឹក​ផ្លែ​ម្នាស់​មួយ​ពែង អ្នក​អាច​ទទួល​បាន​ជាតិ​ម៉​ង់​ហ្គា​ណែ​ស​ចំនួន ៧៣​ភាគរយ​នៃ​តម្លៃ​ដែល​រាង​កាយ​ត្រូវការ​រួច​ទៅ​ហើយ​។
 
៤. ធ្វើ​អោយ​អញ្ចាញធ្មេញ​មាន​សុខភាព​ល្អ
 
អ្នក​ដែល​តែងតែ​បារម្ភ​ពី​សុខភាព​ធ្មេញ​ដែល​ពេល​ខ្លះ​មានការ​បរាជ័យ​ក្នុង​ការ​ថែរក្សា​អញ្ចាញធ្មេញ​នោះ ពេល​នេះ​អ្នក​អាច​ធ្វើ​បាន​ហើយ​។ បើសិនជា​មនុស្ស​ម្នាក់​មាន​ជំងឺ​អ​ញ្ជា​ញ​ធ្មេញ ធ្មេញ​របស់​គាត់​នោះ​នឹង​អាច​ខូច ឬ​ស្ថិត​ក្នុង​អាកា​រៈ​មិនល្អ ឬ​អាច​បាក់​ផង​ក៏​មាន​ដែរ​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​នឹង​ជួយ​ពង្រឹង​សុខភាព​អញ្ចាញធ្មេញ​របស់​អ្នក​បាន ព្រមទាំង​ធ្មេញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​ទៀត​។
 
៥. កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្នែក Macular Degeneration
 
ផ្លែ​ម្នាស់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​បង្ការ​ជំងឺ​បាន​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​ដូច​ជា​ជំងឺ​ភ្នែក Macular Degeneration ជាដើម​។ ជំងឺ​នេះ​គឺជា​មូលហេតុ​ដំបូង​គេ​នៃ​ការ​ព្រឹល​លើ​មនុស្ស​ធំ ដែល​វា​បង្ក​ឡើង​ដោយ​ការ​ខូចខាត​ដល់​រ៉េ​ទីណា​នៅ​ក្នុង​ភ្នែក​។ ការ​អាន និង​ការ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​អាច​ធ្វើ​អោយ​អាកា​រៈ​កាន់តែ​ពិបាក​ខ្លាំង​ទៅ​ៗ ដោយសារ​តែ​បញ្ហា​នេះ​។ ការ​បញ្ចូល​ផ្លែ​ម្នាស់​នៅ​ក្នុង​របប​អាហារ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​រហូត​ដល់ ៣៦​ភាគរយ​ឯណោះ​។ នេះ​ដោយសារ​តែ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Beta Carotene ដែល​វា​មាន​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​។
 
៦.​ជួយ​បន្ថយ​អាកា​រៈរ​លាក​សន្លាក់
 
ចាប់តាំងពី​ផ្លែ​ឈើ​មួយ​នេះ​មាន​ចំនួន​សមា​ធាតុ​ប្រឆាំង​នឹង​ការ​រលាក​ច្រើន​មក ការ​ញ៉ាំ​ផ្លែ​ម្នាស់​អាច​ផ្តល់​នូវ​ការ​បន្ថយ​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​រលាក​សន្លាក់​បាន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​វា​ក៏​ជួយ​ធ្វើ​អោយ​ឆ្អឹង​រឹង​មាំ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ជួយ​ពង្រឹង​ដល់​អាកា​រៈ​ជំងឺ​ស្ពឹក ឬ​ឈឺចាប់​ដោយ​ការ​រលាក​សរសៃប្រសាទ Ulnar Nerve នៅ​ករ​ដៃ និង​រលាក​សន្លាក់​ហ្គោ​ដ​។
 
៧.​ពង្រឹង​ដល់​ការ​រំលាយ​អាហារ
 
សារធាតុ Bromelain ដែល​មាន​ក្នុង​ផ្លែ​ម្នាស់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សាប​ជា​ទឹក​ដើម្បី​អោយ​ប្រាកដ​ថា​ទឹក​នោះ​មិន​មាន​ជាតិ​អាស៊ីតខ្លាំង​។ វា​ក៏​ជួយ​កែសម្រួល់​ដល់​ការ​បញ្ចេញ​រស​របស់​លំពែង​ក្នុង​ការ​រំលាយ​អាហារ​ដែរ​។ ចាប់តាំងពី​សារធាតុ Bromelain មាន​ធាតុ​ផ្សំ​នៃ​ការ​រំលាយ​ប្រូតេអ៊ីន​ដែរ​នោះ វា​ក៏​អាច​ជួយ​ថែរក្សា​ផ្លូវ​រំលាយ​អាហារ​អោយ​មាន​សុខភាព​ល្អ​បាន​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com