ជាតិ
សម្ដេច ស ខេង វិជ្ជមានកូវីដ-១៩
12, May 2023 , 9:49 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមានកូវីដ-19។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញលោកឱ្យតេស្តរកកូវីដ-១៩ និងតាមដានសុខភាពផងដែរ។

 
សម្ដេច ស ខេង បង្ហោះនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែឧសភានេះថា៖«បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩»។ បន្ទាប់ពីតេស្តឃើញកូវីដ-១៩ សម្ដេច អនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក ធ្វើលំហាត់ប្រាណ នឹងបំពេញការងារពីបន្ទប់ដាច់ដោយឡែក ក្នុងគេហដ្ឋានរបស់លោកជាធម្មតា។ 
 
ជាមួយគ្នានេះ សម្ដេច ក៏បានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិ រហូតបានជាសះស្បើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com