ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata និងធនាគារ PPCBank ចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ស៊ីម Smart Travelers ជូនភ្ញៀវទេសចរអន្តរជាតិ
12, May 2023 , 9:57 am        
រូបភាព
ភ្នំពេញ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ,ដែលកំពុងលេចធ្លោPPCBankបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខ ក្នុងការផ្តល់ស៊ីម Smart Traveler បន្ថែមពីលើសេវាកម្មរបស់ធនាគារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគ នៅតាមគ្រប់បណ្តាសាខាធនាគារ PPC ទាំងអស់។
ភាពជាដៃគូនេះគឺជាកិច្ចសហការលើកដំបូងបង្អស់រវាងក្រុមហ៊ុន Smart និងធនាគារ PPCBank ដើម្បីពង្រីកនូវវិសាលភាពរបស់ផលិតផលនៅលើទីផ្សារ និងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ។
 
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smartបានសម្តែងនូវភាពរីករាយចំពោះការចាប់ផ្តើមនៃភាពជាដៃគូមួយនេះ។ 
 
« Smart តែងតែមានបេសកកម្មមួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។  យើងបន្តស្វែងរកឱកាស និងភាពជាដៃគូដែលអាចផ្តល់នូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែមក្នុងការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជនយើង។ យើងរំពឹងថាភាពជាដៃគូនេះ នឹងនាំអាចជួយនាំមកនូវបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រនូវរាល់តម្រូវការនៃការរក្សាទំនាក់ទំនងរបស់ពួកគេ ក្នុងអំឡុងពេលធ្វើដំណើរ»។
 
នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា យើងចាត់ទុកកិច្ចសហការមួយនេះ ជាផ្នែកមួយនៃបេសកកម្មរបស់យើង ក្នុងការផ្តល់នូវតម្លៃ និងការគាំទ្រដល់អតិថិជនរបស់យើងជានិច្ច។ ភាពជាដៃគូ ជាមួយក្រុមហ៊ុន Smart ឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃទំនាក់ទំនងយូរអង្វែង រវាងក្រុមហ៊ុនពីរ ដែលមានបេសកកម្មដូចគ្នាដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហការរួមគ្នា យើងនឹង​បំប្លែងបទពិសោធន៍ឌីជីថលដើម្បីបង្កើនគុណភាពនៃការរស់នៅល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានៅក្នុង ប្រទេសកម្ពុជា»។
 
កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងពាំនាំនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជននាពេលអនាគត។ អតិថិជនអាចទទួលបានស៊ីម Smart Travelerនៅគ្រប់សាខារបស់ធនាគារ PPCBank ទាំងអស់។ បន្ទាប់ពីការទទួលបានស៊ីម ពួកគេអាច​ចុះអត្តសញ្ញាណ ឬ​ចុះឈ្មោះដោយខ្លួនឯងនៅ លើទូរស័ព្ទដៃរបស់ពួកគេ តាមរយៈគេហទំព័រចុះឈ្មោះលេខទូរស័ព្ទរបស់ Smart និងអាចទិញកញ្ចប់ទឹកប្រាក់បន្ថែម តាមរយៈកម្មវិធី PPCBank Mobile ។ បុគ្គលិករបស់ធនាគារ PPCBank នឹងនៅប្រចាំការដើម្បីផ្តល់ជំនួយជានិច្ច សម្រាប់អតិថិជន ។
 
ជាមួយនឹងស៊ីម Smart Traveler អតិថិជនអាចរីករាយជាមួយអត្រាការហៅទូរសព្ទអន្តរជាតិក្នុងតម្លៃ ទាបត្រឹមបីសេនក្នុងមួយនាទី។ បន្ថែមពីលើកញ្ចប់ស្តង់ដារ អតិថិជនក៏អាចចូលប្រើប្រាស់សេវាកម្ម និងកញ្ចប់ទិន្នន័យដ៏សម្បូរបែប ហើយពួកគេនឹងអាចបន្តទំនាក់ទំនងក្នុងប្រទេសជាង ១៧០នៅអាស៊ី និងអឺរ៉ុបជាមួយនឹងសេវាកម្មអន្តរជាតិ SmartRoam ផងដែរ។ អតិថិជនអាចប្តូរទៅគម្រោងផ្សេង ទៀតបានយ៉ាងងាយស្រួល តាមរយៈការជាវសេវាកម្ម និងគ្រប់គ្រងគណនីរបស់ពួកគេ នៅក្នុងកម្មវិធីទូរស័ព្ទដៃ SmartNas ផងដែរ។
 
ភាពជាដៃគូជាមួយធនាគារ PPCBank គឺជាការផ្តួចផ្តើមមួយដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងពង្រីកដំណោះស្រាយការតភ្ជាប់ទំនាក់ទំនងរបស់ខ្លួនទៅកាន់ផ្នែកទីផ្សារផ្សេងៗ។ អតិថិជន Smart មិនថាក្នុងប្រទេស ឬក្រៅប្រទេស នៅតែអាចបន្តទំនាក់ទំនង និងភាពរីករាយជាមួយសេវាកម្ម និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនបានយ៉ាងពេញលេញ។
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់គេហទំព័ររបស់ Smart តាមរយៈ https://www.smart.com.kh/km ឬទំព័រ Facebook របស់ក្រុមហ៊ុននៅ https://www.facebook.com/SmartAxiata
 
 

© រក្សាសិទ្ធិដោយ thmeythmey.com