កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម៉ាឡេស៊ីម្ចាស់មេដាយមាសកីឡាប្រណាំងកង់គក់ ចម្ងាយ១៥០គីឡូម៉ែត្រ 
×![]()
សៀមរាប៖ ក្រោយប្រកួតដ៏តឹងតែងក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ (៦ជុំ ផ្លូវវង់ធំនៃរមណីយដ្ឋានអង្គរ) និងប្រើពេល៣ម៉ោងកន្លះ កីឡាករប្រណាំងកង់គក់ម៉ាឡេស៊ី បានដល់គោលដៅមុនគេ ដែលបានទទួលមេដាយមាសនៃការប្រកួតនេះ។
កីឡាប្រណាំងកង់គក់បុរសចម្ងាយផ្លូវជាង១៥០គីឡូម៉ែត្រ បានចាប់ផ្តើមនាវេលាម៉ោង៩ព្រឹក នាថ្ងៃទី១២ ឧសភា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ កីឡាករទាំងអស់បានជិះជុំវិញផ្លូវវង់ធំចំនួន៦ជុំ ដែលមួយជុំចំណាយពេលប្រមាណ៣០នាទី។

ទោះមានភ្លៀងធ្លាក់បន្ដិច នៅជុំ៤ និងជុំទី៥ តែមិនបង្កការរំខានច្រើនទេដល់កីឡាករប្រណាំង។ ជ័យជំនះ បានទៅលើកីឡាករម៉ាឡេស៊ី ដែលទទួលបានមេដាយមាស ឥណ្ឌូនេស៊ីតាមបានមេដាយប្រាក់ និងហ្វីលីពីន ប្រឹងតាមបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា ការប្រណាំងកង់ផ្នែកបុរសនេះមានប្រទេស៨ចូលរួម អវត្តមានប្រទេសព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត ដោយមានអត្តពលិកចូលរួម ៣៨រូប ក្នុងកម្ពុជាមានកីឡាករចូលរួម៤រូប៕
© រក្សាសិទ្ធិដោយ thmeythmey.com