កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាការិនីតេក្វាន់ដូ WT វឿន ស៊ីថា បានមេដាយ​ប្រាក់ កីឡាករ កែវ មុន្នី បានសំរឹទ្ធលើវិញ្ញាសាសម្តែងមេគុន
12, May 2023 , 3:38 pm        
រូបភាព
 កីឡាការិនីតេក្វាន់ដូ WT វឿន ស៊ីថា ឈ្នះមេដាយប្រាក់ រីឯកីឡាករ កែវ មុន្នី ទទួលបានមេដាយសំរឹទ្ធលើ​វិញ្ញាសា​សម្តែងមេគុនរៀងៗខ្លួន នាការប្រកួតនៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា។

ការប្រកួតសម្តែងមេគុននារី  វឿន សេដ្ឋា សម្រេចបាន ៦,១៨ពិន្ទុ បន្ទាប់ពី​កីឡាការិនីថៃ ៦,៤៤ពិន្ទុ ខណៈកីឡាការិនីមីយ៉ាន់ម៉ា បានមេដាយសំរឹទ្ធ ៥,៦២ពិន្ទុ។


សម្រាប់ផ្នែក​បុរស កីឡាករ កែវ មុន្នី បានសំរឹទ្ធស្ទួន ជាមួយ​កីឡាកវៀតណាម ខណៈមេដាយមាស បានលើកីឡាករថៃ និងប្រាក់​បានលើកីឡាករឥណ្ឌូណេស៊ី៕



-

© រក្សាសិទ្ធិដោយ thmeythmey.com