ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំង៩នាក់ទៀត បានចេញពីពន្ធនាគារ បន្ទាប់ពីសុំក្តីសន្តោសពីនាយករដ្ឋមន្រ្តី
12, May 2023 , 4:44 pm        
រូបភាព
អ្នកប្រឆាំង១០នាក់ សុំទោសចេញពីពន្ធនាគារទៅកាន់សម្តេច ហ៊ុន សែន។ រូបពីវីដេអូដែលផ្សាយដោយ Fresh News
អ្នកប្រឆាំង១០នាក់ សុំទោសចេញពីពន្ធនាគារទៅកាន់សម្តេច ហ៊ុន សែន។ រូបពីវីដេអូដែលផ្សាយដោយ Fresh News
ព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានលើកលែងទោសឲ្យអ្នកជាប់ឃុំ៩នាក់ទៀត ដែលសុទ្ធតែជាអ្នកធ្លាប់គាំទ្រអតីតគណបក្សប្រឆាំង។ ព្រះរាជក្រឹត្យស្តីពីការលើកលែងទោសដល់ពួកគេ បានចេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានការក្រាបបង្គំទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

 
អ្នកទាំង៩នាក់ មានឱកាសបានចេញពីពន្ធនាគារនាពេលនេះ ដោយសារពួកគេ ធ្វើវីដេអូសុំទោសរួមគ្នា និងសរសេរលិខិតសុំទោសម្នាក់១ច្បាប់ថែមទៀត ចេញពីពន្ធនាគារ ជូនទៅសម្តេច ហ៊ុន សែន។ តាមរយៈវីដេអូ និងលិខិត ពួកគេ សារភាពកំហុសទៅកាន់សម្តេច ហ៊ុន សែន និងសុំឲ្យសម្តេចជួយ ដើម្បីចេញពីពន្ធនាគារ។ 
 
តាមពិត ក្នុងចំណោមពួកគេ មានគ្នាទាំងអស់១០នាក់ ដោយម្នាក់ទៀត គឺលោក គង់ ម៉ាស់ ប៉ុន្តែ លោក គង់ ម៉ាស់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសមុនគេ។ អ្នកទាំង៩នាក់ខាងក្រោយនេះ គឺលោក វ៉ន សាវណ្ណ លោក ធុយ វី លោក ឆុន ប៊ុនឆាត លោក ឧ រឹម លោក ចាន់ សារ៉ាត់ លោក ណុប វ៉ុន លោក ប៉េង សុខា លោក វ៉ន ឡេង និងលោក សាន សៅរី៕ 
 

Tag:
 (អ្នកប្រឆាំង)
© រក្សាសិទ្ធិដោយ thmeythmey.com