កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស្រលាញ់កីឡា! ឌឿន ស្រីកា មកគាំទ្រកីឡាជាតិ ស្ទើរមិនលស់ថ្ងៃ
14, May 2023 , 11:58 am        
រូបភាព
ភ្នំពេញ៖ ដោយក្ដីស្រលាញ់ ក្មេងស្រីវ័យ១៥ឆ្នាំ ឌឿន ស្រីកា បានមកគាំទ្រកីឡាជាតិ ស្ទើរមិនលស់ថ្ងៃ។ ផ្ទះនៅព្រែកលាប ជាញឹកញាប់ ស្រីកា បានជិះកង់មកមើលការប្រកួតតែម្នាក់ឯង នៅតាមទីតាំងប្រកួតកីឡាមួយចំនួន ក្នុងក្រុងភ្នំពេញ។ ការមកគាំទ្រកីឡាម្នាក់ឯងបែបនេះ ក៏ធ្វើឱ្យឪពុកម្ដាយរបស់នាង មានការព្រួយបារម្ភពីសុវត្ថិភាពផងដែរ។ 
 
ក្មេងស្រីរូបនេះ ជឿជាក់ វត្តមានរបស់នាងក្នុងការមកគាំទ្រកីឡាជាតិនៅពេលនេះ នឹងក្លាយជាចំណែកមួយ លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ឱ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕



© រក្សាសិទ្ធិដោយ thmeythmey.com