កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករប៊ីយ៉ា-ស្នូកឃ័រ ម៉ែន សុផានិត បាត់ឱកាសដណ្ដើមមេដាយមាស ក្រោយចាញ់ម៉ាឡេស៊ី
14, May 2023 , 12:09 pm        
រូបភាព
កីឡាករប៊ីយ៉ា-ស្នូកឃ័រ ម៉ែន សុផានិត បាត់បង់ឱកាសដណ្ដើមមេដាយមាស ក្រោយចាញ់កីឡាករម៉ាឡេស៊ី Thor Chuan Leong នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១៤ ឧសភា។



ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺមាន៧សិត (៧ Frame) ដើម្បីសម្រេចរកអ្នកឈ្នះ។ ចាប់ផ្ដើមដំបូង កីឡាករ ម៉ែន សុផានិត ២-០សិតមុន ។ ប៉ុន្តែ សុផានិត ធ្វើបានមិនល្អទៀតឡើយ នៅសិតបន្ទាប់ ខណៈកីឡាករម៉ាឡេស៊ី កាន់តែបន្ថែមទំនុកចិត្ត ក្នុងបញ្ជាគ្រាប់ប៊ីយ៉ា ចូលក្នុងគោលដៅ រហូតដល់ឈ្នះ៤សិតផ្ទួនៗគ្នា។ ជាលទ្ធផលកីឡាករ ម៉ែន សុផានិត ចាញ់កីឡាករ Thor Chuan Leong ២-៤សិត។
 
ម៉ែន សុផានិត បានមេដាយសំរឹទ្ធ។ កាលពីថ្ងៃទី១២ ឧសភា កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ ក៏បានសម្រេចមេដាយមាសជូនកម្ពុជា ក្រោយឈ្នះក្រុមកីឡាករម៉ាឡេស៊ី លើប្រភេទវិញ្ញាសាប៊ីយ៉ា-ស្នូកឃ័រ បុរស២ទល់២នាក់ដែរ។

Tag:
 ស្នូកឃ័រ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com