កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! ទូកប្រពៃណីកម្ពុជាឈ្នះមេដាយមាស១ ក្រោយបានប្រាក់២ និងសំរឹទ្ធ៣
14, May 2023 , 2:09 pm        
រូបភាព
ដោយ: រួបរួម
នៅឆ្នេរកំពត ខេត្តកំពត កីឡាទូកប្រពៃណីកម្ពុជា បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាថ្ងៃទី១៤ ខែឧសភា នេះ លើវិញ្ញាសាអុំទូកបុរស៥នាក់អាយុក្រោម២៤ឆ្នាំចម្ងាយ៥០០ម៉ែត្រ (Men’s TBR 5 Crews “U24” 500m)។
 
ឆ្លងកាត់ការប្រកួតពីរថ្ងៃកន្លងមក ក្រុមប្រណាំងទូកប្រពៃណីកម្ពុជា ក៏បានឈ្នះមេដាយប្រាក់ពីរលើវិញ្ញាសា អុំទូកបុរស៥នាក់អាយុក្រោម២៤ឆ្នាំចម្ងាយ២៥០ម៉ែត្រ (Men’s TBR 5 Crews “U24” 250m) និងលើវិញ្ញាសានារី៣នាក់ចម្ងាយ២៥០ម៉ែត្រ។
 
រីឯមេដាយសំរឹទ្ធ៣ទៀត បានមកពីវិញ្ញាសាបុរស១២នាក់អាយុក្រោម២៤ឆ្នាំចម្ងាយ២៥០ម៉ែត្រ, វិញ្ញាសាបុរស១២នាក់សេរី (Open) ចម្ងាយ២៥០ម៉ែត្រ និងវិញ្ញាសាចម្រុះ១២នាក់អាយុក្រោម២៤ឆ្នាំចម្ងាយ៥០០ម៉ែត្រ៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com