ជាតិ
ស៊ីហ្គេម២០២៣
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ កុំសម្លឹងមើលតែមេដាយ តែត្រូវសម្លឹងមើលការគ្រប់គ្រងទាំងមូល
15, May 2023 , 9:39 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យពលរដ្ឋ កុំសម្លឹងមើលឃើញតែមេដាយ ជាងការបង្កើតចំណងមិត្តភាព។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅថ្ងៃទី១៥ ឧសភា។
 
«កុំសម្លឹងហួសតែលើបញ្ហាមេដាយ តែត្រូវសម្លឹងមើលការគ្រប់គ្រង ការប្រកួតមួយ ដែលផ្ដល់ឱ្យចំណងមិត្តភាពឱ្យសហគមន៍អាស៊ាន ដែលអាស៊ានជាសហគមន៍តែមួយ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេច ផ្ដល់ការស្នាក់នៅ និងមិនយកថ្លៃសំបុត្រ ទស្សនាការប្រកួតនេះ ក៏មានមូលហេតុផ្ទាល់ខ្លួនដែរ។ នោះក៏ព្រោះតែ សម្ដេច ចង់ឱ្យការប្រកួតស៊ីហ្គេមនៅកម្ពុជា ក្លាយទៅជាការបង្កើតចំណងមិត្តភាពក្នុងតំបន់ កាន់តែល្អរឹងមាំ។ ជាពិសេសជារូបភាពមួយ ដែលប្រតិភូកីឡា និងអ្នកគាំទ្រ ចងចាំកម្ពុជា និងទាក់ទាញពួកគេ មកលេងកម្ពុជា ក្រោយចប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ចាត់ទុកវត្តមានប្រតិភូកីឡា ដែលប្រកួតស៊ីហ្គេមនេះ ជាការផ្ដល់តម្លៃ និងកិត្តិយសខ្ពស់ ដល់កម្ពុជា៕

Tag:
 ហ៊ុន សែន
  ស៊ីហ្គេម
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com