កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឃីកបុកស៊ីង៖ កីឡាករកម្ពុជា ៤រូបទៀត ឡើងដណ្ដើមមេដាយមាសស៊ីហ្គេម
15, May 2023 , 2:54 pm        
រូបភាព
កីឡាករឃីកបុកស៊ីងកម្ពុជា ៣រូបទៀត ឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកជ័យជម្នះលើគូប្រកួតរៀងខ្លួន នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

 
កីឡាករ ទូច រ៉ាឆាន (បឺត សង្ឃឹម) បានយកឈ្នះកីឡាករថៃ Sungnio C. ដោយពិន្ទុ ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម។ កីឡាករ ទូច រ៉ាឆាន់ ត្រូវប្រកួតដណ្ដើមមេដាយជាមួយកីឡាករវៀតណាម Huy Nguyen Quang លើប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាករវៀតណាមរូបនេះ បានយកឈ្នះលើកីឡាករហ្វីលីពីន Balangui J. ដោយពិន្ទុ២-១។
 
ដោយឡែកកីឡាករ ស៊ន រ៉ាគីម បានយកឈ្នះកីឡាករថៃ Santidong Sakun C. ដោយលទ្ធផល២-១ ដូចគ្នា ។ កីឡាករ រ៉ាគីម ត្រូវជួបកីឡាកហ្វីលីពីន Saclag Jean Claude ដើម្បីដណ្ដើមមេដាយមាស លើទម្ងន់៦៣.៥ គីឡូក្រាម។ កីឡាកហ្វីលីពីន Saclag Jean Claude បានយកឈ្នះកីឡាករឡាវ Kyttanasilalack Dimitri ដោយលទ្ធផល ៣-០ ពិន្ទុ។
 
ចំណែកកីឡាករ សុខ រិទ្ធ ក៏ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែរ ក្រោយបានយកឈ្នះកីឡាករម៉ាឡេស៊ី Rumijam ដោយលទ្ធផល៣-០ពិន្ទុ។ កីឡាករ សុខ រិទ្ធ ត្រូវប៉ះគ្នាជាមួយកីឡាករវៀតណាម Huynh Van Tuan ។ កីឡាករវៀតណាមរូបនេះ បានយកឈ្នះកីឡាករហ្វីលីពីន Lubrica K ដោយពិន្ទុ៣-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។   
 
កីឡាករឃីកបុកស៊ីងកម្ពុជា លន បញ្ញា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះកីឡាករវៀតណាម Nguyen The Huong លើប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ 
 
ដោយឡែកកីឡាការិនី វី ស្រីឆាយ បាត់បង់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយចាញ់កីឡាការិនីហ្វីលីពីន De Paz Gretel ដោយលទ្ធផល២-១ ពិន្ទុ លើប្រភេទទម្ងន់៥៦គីឡូក្រាម។ សម្រាប់កីឡាករកម្ពុជាទាំង៤រូប នឹងបន្តការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅម៉ោង៦ល្ងាច ថ្ងៃទី១៥ ឧសភានេះ។
 
 

Tag:
 ឃីកបុកស៊ីង
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com