កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឃីកបុកស៊ីង៖ កីឡាករកម្ពុជា ផន ចន្ធី បាត់បង់ឱកាសដណ្ដើមមេដាយមាស ក្រោយចាញ់ឡាវ (បង្គោលខៀវ) កីឡាករឃីកបុកស៊ីងកម្ពុជា ផន ចន្ធី ចាញ់កីឡាករឡាវ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១៥ ឧសភា ២០២៣
× កីឡាករឃីកបុកស៊ីងកម្ពុជា ផន ចន្ធី ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយចាញ់កីឡាករឡាវ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
កីឡាករកម្ពុជា ផន ចន្ធី ចាញ់កីឡាករឡាវ Taipanyavong s. ដោយពិន្ទុ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ការប្រកួតនេះ កីឡាករកម្ពុជា ចន្ធី ត្រូវបានអាជ្ញាកណ្ដាលព្រមានដកពិន្ទុ ចំនួន២លើក ដោយសារតែចន្ធី លើកជើងទាត់ខុសបច្ចេកទេសនៃលក្ខខណ្ឌការប្រកួត។
© រក្សាសិទ្ធិដោយ thmeythmey.com