កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមបាល់ទាត់នារីថៃ បានមេដាយសំរឹទ្ធ ក្រោយយកឈ្នះកម្ពុជា ដោយលទ្ធផល៦-០
15, May 2023 , 6:05 pm        
រូបភាព
ក្រុមជម្រើសជាតិថៃ សម្រេចបានមេដាយសំរឹទ្ធ ក្រោយយកឈ្នះក្រុមកម្ពុជា ដោយលទ្ធផល៦-០ នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុមបាល់ទាត់នារី នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១៥ ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



៦គ្រាប់របស់ក្រុមបាល់ទាត់នារីថៃ រកបានដោយកីឡាការិនី Saowalak ២គ្រាប់នៅនាទី១៥ និងនាទី៣៣, កីឡាការិនី Jiraporn នៅនាទី២៤ , Panittha នាទី៥១ និង Pattaranan ២គ្រាប់នៅនាទី៥៤ និង៨៨នាទី។ សម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិថៃ មានឱកាសគ្រប់គ្រងបាល់ និងស៊ុតបញ្ចូលទីច្រើនជាងកម្ពុជា។
 
ដ្បិតក្រុមបាល់ទាត់នារីកម្ពុជា ធ្វើមិនបានល្អ នៅក្នុងការប្រកួតដណ្ដើមមេដាយសំរឹទ្ធនេះក្តី ប៉ុន្តែកម្ពុជា ក៏បានបំបែកកំណត់ត្រាថ្មីមួយ ក្នុងការឈានជើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

Tag:
 បាល់ទាត់នារី
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com