កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរ កីឡាករឃីកបុកស៊ីងកម្ពុជា ទូច រ៉ាឆាន់ បានមេដាយមាស ក្រោយឈ្នះវៀតណាម
15, May 2023 , 7:28 pm        
រូបភាព
កីឡាករឃីកបុកស៊ីងកម្ពុជា កីឡាករ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) បានមេដាយមាស ក្រោយឈ្នះកីឡាកវៀតណាម Huy Nguyen Quang ដោយពិន្ទុ លើប្រភេទទម្ងន់៥៧គីឡូក្រាម នាវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១៥ ឧសភា ២០២៣

កីឡាករឃីកបុកស៊ីងកម្ពុជា កីឡាករ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) បានមេដាយមាស ក្រោយឈ្នះកីឡាកវៀតណាម Huy Nguyen Quang ដោយពិន្ទុ លើប្រភេទទម្ងន់៥៧គីឡូក្រាម នាវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ទូច រ៉ាឆាន់ បានការពារតំណែងជើងឯករបស់ខ្លួន។ កាលពីឆ្នាំ២០២២ ទូច រ៉ាឆាន់ ក៏បានឈ្នះមេដាយមាស លើប្រភេទទម្ងន់៥៧គីឡូក្រាមនេះ នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាមដែរ។

មុនឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) បានយកឈ្នះកីឡាករថៃ Sungnio C. ដោយពិន្ទុ ២-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម។ កីឡាករវៀតណាម Huy Nguyen Quang បានយកឈ្នះលើកីឡាករហ្វីលីពីន Balangui J. ដោយពិន្ទុ២-១។ 

Tag:
 ឃីកបុកស៊ីង
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com