ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Land Rover Cambodia ផ្តល់ជូនទំនុកចិត្តបន្ថែមដល់អតិថិជន និងការធានាកាន់តែយូរជាងមុន 
×![]()
រាល់ការជាវរថយន្តគ្រប់ម៉ូឌែលពីក្រុមហ៊ុន ដែលនាំចូលផ្តាច់មុខដោយ RMA Cambodia លោកអ្នកនឹងប្រើប្រាស់រថយន្ត ដោយស្ងប់ចិត្ត និងមិនភ័យព្រួយក្នុងរយៈពេលវែងពីរោងចក្ររហូតដល់ ៥ឆ្នាំ ឬ ១៥០,០០០ គ.ម។ បន្ថែមលើសពីនេះទៀត អតិថិជនក៏ទទួលបានសេវាថែទាំរថយន្ត និងប្តូរប្រេងម៉ាស៊ីន រយៈពេល ៥ឆ្នាំ ឬ ៦៥,០០០គ.ម។

មានតែរថយន្ត ដែលចែកចាយផ្តាច់មុខដោយ RMA Cambodia មានឈ្មោះថា Land Rover Cambodia តែមួយគត់ ទទួលស្គាល់ពីរោងចក្រប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ គ្រឿងតុបតែង Software និងឧបករណ៍ជួសជុលពិសេសៗ ទំនើបទាន់សម័យ ដែលមានការធានាត្រឹមត្រូវ និងសុវត្តិភាពខ្ពស់ ស្របតាមស្តង់ដាររបស់ Land Rover ចុងក្រោយបង្អស់។
លើសពីនេះ ក្រុមអ្នកបច្ចេកទេសជួសជុលរថយន្តទាំងអស់ ត្រូវបានទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោងចក្រ ដែលមានសមត្ថភាពខ្ពស់ក្នុងការជួសជុលត្រូវចំណុចនៃបញ្ហារបស់រថយន្តគ្រប់ប្រភេទ។

អតិថិជនអាចបើកបរសាកល្បងរថយន្តដោយស៊េរី ជាមួយការប្រឹក្សាយោបល់ជាមួយទីប្រឹក្សាផ្នែកលក់របស់យើង ដើម្បីធ្វើយ៉ាងណា ឱ្យអតិថិជនជាវរថយន្តឱ្យបានត្រឹមត្រូវ និងសមស្របតាមតម្រូវការ។

ក្រុមហ៊ុន Land Rover Cambodia ត្រូវបានទទួលស្គាល់ពី វិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ដែលជាអង្គភាពស្តង់ដារជាតិ ដែលទទួលខុសត្រូវលើការងាររៀបចំ និងផ្សព្វផ្សាយ ស្តង់ដារកម្ពុជាទាំងគោលការណ៍ណែនាំស្តីពីផលិតផលទំនិញ សម្ភារ សេវាកម្ម ការអនុវត្ត និងការប្រតិបត្តិ។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើលផ្ទាល់នៅអគារតាំងបង្ហាញ Land Rover Cambodia ឬទំនាក់ទំនងតាមរយៈទីប្រឹក្សាផ្នែកលក់តាមរយៈលេខទូរស័ព្ទ 095 92 73 73/ 070 999 111 ឬ 085 999 111 ។
អាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅអគារលេខ 264A តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com