កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! កីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស, មីន មូសស្តាន់ បានប្រាក់លើវិញ្ញាសា Ski GP 
×![]()
ខេត្តព្រះសីហនុ៖ កីឡាករម៉ូតូទឹកកម្ពុជា ទទួលបានមេដាយដល់ទៅ២លើវិញ្ញាសា Ski GP នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅឆ្នេរសុខា ខេត្តព្រះសីហនុ។ កីឡាករឆ្នើម សាលី អ៊ូមើត បានឈ្នះមេដាយមាស, កីឡាករ មីន មូសស្តាន់ បានមេដាយប្រាក់ រីឯកីឡាករថៃ Nantawat Sigurai បានមេដាយសំរឹទ្ធ។
បូកសរុបពិន្ទុពីការប្រកួត៣ថ្ងៃកន្លងមក អ៊ូមើត សម្រេចបាន១៦៦ពិន្ទុ, មូសស្តាន់ បាន១៥៦ពិន្ទុ, Nantawat បាន១៥១ពិន្ទុ រីឯកីឡាករថៃម្នាក់ទៀត រួមទាំងកីឡាករហ្វីលីពីន និងម៉ាឡេស៊ី មិនបានមេដាយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com